30 C
Phnom Penh
Saturday, July 27, 2024

អភិបាលខេត្តព្រះសីហនុ ចុះពិនិត្យវឌ្ឍនភាព និងបើកការដ្ឋានស្ថាបនាស្ថានីយអាងទឹកកខ្វក់ទី៣ ដើម្បីរក្សាបរិស្ថានឆ្នេរ

ស្តាប់អត្ថបទជាសម្លេង

ខេត្តព្រះសីហនុ៖  នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ ២០២១ នេះ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុបានដឹកនាំ មន្ត្រីរាជការ មន្ទីរអង្គភាពពាក់ព័ន្ធរួមជាមួយនឹងវិស័យឯកជនម្ចាស់ផ្ទះសំណាក់ សណ្ឋាគារចូលរួមពិនិត្យមើល វឌ្ឍនភាពរបស់ខេត្តព្រះសីហនុជាពិសេសអំពីបញ្ហាបរិស្ថាន។

លោក គួច ចំរើន លើកឡើងថា ដោយរាជរដ្ឋាភិបាលទម្លាក់កញ្ចប់ថវិកាក្នុងការស្ថាបនា ស្ថានីយអាងចម្រោះទឹកកខ្វក់ចំនួន០៣ទីតាំង ក្នុងនោះ ០២ទីតាំងបានស្ថាបនារួចរាល់ និងកំពុងដាក់ឱ្យដំណើរការ ដែលមានសមត្ថភាព បំប្លែងទឹក កខ្វក់ទៅ ជាទឹកស្អាត មុននឹងបង្ហូរចូលទៅសមុទ្របាន ដែលមានសមត្ថភាពជាង៧ពាន់ម៉ែត្រគីប ក្នុងមួយថ្ងៃ។ នៅថ្ងៃទី១៧ ខែកញ្ញាខាងមុខនេះនឹងសម្ពោធបើកការដ្ឋានស្ថាបនាស្ថានីយអាងទឹកកខ្វក់ទី០៣ដែលមានសមត្ថភាព បំប្លែងទឹកកខ្វក់ បានជាង២ម៉ឺនម៉ែត្រគុបក្នុងមួយថ្ងៃ។

ទន្ទឹមនឹងនេះ លោកអភិបាលខេត្តក៏បា នជំរុញឱ្យមានការចូលរួមពីប្រជាពលរដ្ឋជាពិសេស វិស័យឯកជនម្ចាស់អាជីវកម្ម ផ្ទះសំណាក់ សណ្ឋាគារ និងវិស័យផ្សេងៗទៀត ត្រូវមានអាងចម្រោះទឹកកខ្វក់ទាំងអស់ មុននឹងបង្ហូរចូលទៅក្នុងសមុទ្រ ដើម្បីសោភណភាពបរិស្ថាននៅក្នុងក្រុងព្រះសីហនុ កាន់តែមានសោភណភាព និងស័ក្ដិសមទៅជាទីក្រុងស៊ីវីល័យហើយនិងមានបរិស្ថានល្អស្អាត៕

អត្ថបទ និងរូបភាពដោយ៖ Puthi News

អានបន្ត

spot_img