26 C
Phnom Penh
Saturday, July 27, 2024

អភិបាលខេត្តបាត់ដំបង៖ គ្រោះថ្នាក់ចរាចរណ៍ គ្រឿងញៀន គឺជាហានិភ័យខ្ពស់សម្រាប់សង្គមជាតិ ដែលត្រូវទាមទារចូលរួមទប់ស្កាត់ទាំងអស់គ្នា

បស់ខ្លួនឲ្យបានយល់ដឹងបន្ថែមអំពីបញ្ហាគ្រឿងញៀន បញ្ហាគ្រោះថ្នាក់ចរាចរណ៍ឲ្យបានជាប់ជាប្រចាំ ដោយសារតែបញ្ហាទាំងពីរនេះ នៅតែបង្កជាហានិភ័យដល់សុវត្ថិភាពសង្គម ។

លោក អភិបាលខេត្តបាត់ដំបង បានបញ្ជាក់ថា បញ្ហាគ្រឿងញៀនធ្វើឲ្យសង្គមមានភាពវឹកវរ បង្កភាពអសន្ដិសុខដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ធ្វើឲ្យបាត់បង់ធនធានមនុស្សជាច្រើន ជាពិសេសធ្វើឲ្យប៉ះពាល់ដល់សុខភាពរបស់អ្នកប្រព្រឹត្ត ចំណែកឯគ្រោះថ្នាក់ចរាចរណ៍បានបង្កឲ្យមានអ្នកស្លាប់ច្រើនជាងអ្នកកើតជំងឺអេដស៍ ធ្វើឲ្យពិការដៃជើង និងមានភាពរញ៉េរញ៉ៃដល់ចរាចរណ៍សាធារណៈផងដែរ ។

ការអំពាវនាវនេះ បានធ្វើឡើងក្នុងពេល ដែលលោក អភិបាលខេត្តបាត់ដំបង បានចូលរួមនៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវអគារមត្តេយ្យថ្មី១ខ្នង មាន៣បន្ទប់ និងបន្ទប់អនាម័យ១ខ្នង មាន៣បន្ទប់ ធ្វើអំពីថ្មប្រក់ស័ង្កសី ចំណាយថវិកាសរុបជិត៧ម៉ឺនដុល្លាសហរដ្ឋអាមេរិច ក្រោមការចូលរួមពីសប្បុរសជនទាំងក្នុងស្រុកនិងក្រៅស្រុក ស្ថិតនៅក្នុងសាលាបឋមសិក្សាវត្តគរ សង្កាត់គរ ក្រុងបាត់ដំបង ។

លោក សុខ លូ បានថ្លែងអំណរគុណជូនចំពោះម្ចាស់អំណោយដែលមានលោក ឃឿន សុខុម និងលោកស្រី មឿន សាមឿត ដែលបានផ្ដួចផ្ដើមសាងសង់អគារមត្តេយ្យថ្មីនេះឡើង និងសប្បុរសជនទាំងអស់ ដែលបានចូលរួមសាងសង់សម្រាប់សិស្សានុសិស្សតូចៗមកសិក្សានៅទីនេះ ប្រកបដោយសុវត្ថិភាព និងភាពកក់ក្ដៅ ។

លោក បានចាត់ទុកថា អគារមត្តេយ្យនេះ គឺជាសមិទ្ធផលថ្មីមួយទៀត ដែលបានកើតឡើងពីទឹកចិត្តសប្បុរសធម៌របស់សប្បុរសជនទាំងក្នុងនិងក្រៅប្រទេស ក្នុងការចូលរួមលើកកម្ពស់ដល់វិស័យអប់រំនៅកម្ពុជា ឲ្យកាន់តែមានការរីកចម្រើន ក៏ដូចជាចូលរួមសម្រួលបង្កលក្ខណៈដល់សិស្សានុសិស្សតូចៗបានចូលរៀនមានភាពងាយស្រួល ព្រោះថ្នាក់មត្តេយ្យសិក្សាគឺជាគ្រឹះមួយ ដើម្បីត្រៀមខ្លួនចូលបឋមសិក្សា មិនថាកម្រិតណាក៏ដោយ ក៏ទាមទារឲ្យមានគ្រឹះចាប់ពីក្រោមឡើងទៅ ទើបការសិក្សាប្រកបដោយគុណភាព កត្តាសំខាន់សូមក្មួយៗត្រូវខិតខំរៀនសូត្រចាប់ពីថ្នាក់ក្រោម រហូតដល់ឧត្តមសិក្សា ដើម្បីបង្កើតបានជាធនធានមនុស្សដ៏សំខាន់ក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេសជាតិឲ្យកាន់តែរីកចម្រើនទៅមុខ ។

ក្នុងឱកាសនោះលោក សុខ លូ បានក្រើនរំលឹកដល់មាតាបិតា អាណាព្យាបាល លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សទាំងអស់ ដែលមិនទាន់បានចាក់វ៉ាក់សាំងកូវីដ-១៩ ទាំងដូសមូលដ្ឋាន ដូសជំរុញ ឬដូសទី៣ សូមរួសរាន់ទទួលបានការចាក់វ៉ាក់សាំងកូវីដ-១៩ នៅតាមមណ្ឌលចាក់វ៉ាក់សាំងដែលបានរៀបចំទុក ដើម្បីចូលរួមទប់ស្កាត់ ឬកាត់ផ្ដាច់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ជាពិសេសមេរោគបំប្លែងថ្មីអូមីក្រុង ដែលកំពុងបង្កហានិភ័យជាថ្មីដល់សកលលោក ៕


អត្ថបទ និងរូបភាពដោយ Puthinews

Telegram group: Puthinews

YOUTUBE | Puthinews

WEBSITE | Puthinews

អានបន្ត

spot_img