30 C
Phnom Penh
Saturday, July 27, 2024

អភិបាលខេត្តកំពង់ស្ពឺ ប្រាប់ពលរដ្ឋឱ្យខិតខំបង្កបង្កើនផលស្រូវបន្ថែមទៀត

ស្តាប់អត្ថបទជាសំឡេង

កំពង់ស្ពឺ៖ អភិបាលខេត្តកំពង់ស្ពឺ បានដឹកនាំមន្ត្រីជំនាញ ចុះពិនិត្យការងារបង្កបង្កើនផលស្រូវវស្សាក្នុងស្រុកសំរោងទង និងស្រុកបសេដ្ឋ ដែលមានផ្ទៃដីជាង៤០០ហិកតា ខណៈប្រជាកសិករជិតដល់រដូវប្រមូលផល និងបន្តពិនិត្យស្ថានភាពអាងទំនប់ស្តុកទឹក ប្រឡាយស្រោចស្រពផងដែរ នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១។

លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានជំរុញ និងលើកទឹកចិត្តដល់ប្រជាកសិករឱ្យបន្តខិតខំធ្វើការបង្កបង្កើនផលដាំដំណាំស្រូវ និងដំណាំរួមផ្សំផ្សេងៗទៀត ដើម្បីជួយទ្រទ្រង់ដល់ជីវភាពគ្រួសារឱ្យកាន់តែល្អប្រសើរថែមទៀត។ ទន្ទឹមនឹងនេះ ក៏បានធ្វើការណែនាំដល់មន្ទីរជំនាញឱ្យសិក្សាលើកជាគម្រោងការកសាងប្រព័ន្ធធារាសាស្ត្រ។

លោកអភិបាលខេត្ត ក៏បានបញ្ជាក់ផងដែរថា ថ្វីត្បិតខេត្តកំពង់ស្ពឺ បានជួបនូវឧបសគ្គកូនរដូវប្រាំងរយៈពេលខ្លីក៏ពិតមែន តែចំពោះផលដំណាំ ស្រែចម្ការ របស់ប្រជាពលរដ្ឋមិនមានការខូចខាតនោះទេ។ ផ្ទុយទៅវិញពួកគាត់ហាក់មានការសប្បាយរីករាយនូវពេលដែលដំណាំស្រូវដែលកំពុងចេញផ្លែទទួលបានទិន្នផលខ្ពស់គួរជាទីមោទនៈនៅពេលនេះ។ មិនយូរទៀតទេពួកគាត់នឹងធ្វើការប្រមូលផលហើយ និងសង្ឃឹមបានទិន្នផលខ្ពស់៕


អត្ថបទ និងរូបភាពដោយ៖ Puthinews

អានបន្ត

spot_img