30 C
Phnom Penh
Saturday, July 27, 2024

អភិបាលខេត្តកំពង់ឆ្នាំង រៀបចំពិធីចែកម៉ូតូ២៧គ្រឿង ដល់សិស្សប្រឡងជាប់សញ្ញាប័ត្រទុតិយភូមិនិទេស A ចំនួន២៧នាក់ ក្នុងទិវាខួបលើកទី៤៤ថ្ងៃជ័យជំនះ៧មករា

ខេត្តកំពង់ឆ្នាំង៖ ម៉ូតូចំនួន២៧គ្រឿង ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេច ចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងបរមរាជវាំង ត្រូវបានប្រគល់ជូន ដល់សិស្សប្រឡងជាប់សញ្ញាប័ត្រទុតិយភូមិនិទេស A ចំនួន ២៧នាក់ ក្នុងទិវាខួបលើកទី៤៤ ថ្ងៃជ័យជំនះ ៧មករា ១៩៧៩-២០២៣ នៅសាលាខេត្តកំពង់ឆ្នាំង។ ពិធីនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី០៧ ខែមករាឆ្នាំ២០២៣ ក្រោមអធិបតីភាពសម្ដេចចៅហ្វាវាំង គង់ សំអុល ព្រមទាំងមានការចូលរួមពីមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សិក្សានុសិស្ស និងប្រជាពលរដ្ឋជិត៥ពាន់នាក់។

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាល ខេត្តកំពង់ឆ្នាំងបានថ្លែងថា ក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេ នាទឹកដីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអនុវត្តនៅគោលនយោបាយបង្រួបបង្រួមជាតិ ផ្សះផ្សារជាតិខ្មែរតែមួយ ធ្វើឱ្យប្រទេសកម្ពុជាបញ្ចប់សង្គ្រាមខ្មែរ និងខ្មែរមានសុខសន្តិភាពពេញបរិបូណ៌ និងមានការអភិវឌ្ឍលើគ្រប់វិស័យ ដែលសមិទ្ធិផលទាំងអស់នេះមិនអាចកាត់ផ្ដាច់បានពីជ័យជំនះថ្ងៃ ៧ មករា បានឡើយ មានថ្ងៃ៧ មករា ទើបមានអ្វីៗ ទាំងអស់ក្នុងពេលនេះ។ ដូច្នេះដើម្បីឱ្យព្រះរាជាណាចក្រកម្ពុជា មានសុខសន្តិភាព និងមានការអភិវឌ្ឍន៍លើគ្រប់វិស័យ បន្តទៀតនោះយើងទាំងអស់គ្នាជាមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ សូមគាំទ្រយ៉ាងពេញទំ ហឹង ចំពោះបេក្ខភាពសម្ដេច ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៅក្នុងអាណត្តិទី៧ ខាងមុខនេះ និងសូមគាំទ្រយ៉ាងម៉ឺងម៉ាត់ចំពោះឯកឧត្តម ហ៊ុន ម៉ាណែត អនាគតជាបេក្ខភាពនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

នៅចុងកម្មវិធីនេះ សម្ដេច គង់ សំអុល ឯកឧត្តម និងលោក ជំទាវក្នុងក្រុមការងារ ក៏បានរាប់បាត្រប្រគេនព្រះសង្ឃចំនួន៤៤អង្គ ទៅតាមប្រពៃណីសាសនា ដើម្បីឧទ្ទិសកុសលជូនដល់ បុព្វបុរសអ្នកស្នេហាជាតិគ្រប់ជំនាន់ និងកម្មាភិបាលយុទ្ធជន យុទ្ធនារី និងប្រជាពលរដ្ឋទាំងអស់ដែលបានបូជាជីវិតដើម្បីជាតិមាតុភូមិកម្ពុជា សូមដួងវិញ្ញាណក្ខន្ធ សម្ដេចទ្រង់ឯកឧត្តមលោកជំទាវ អស់លោក លោក ស្រី បានសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕

ដោយ៖ Puthinews

Telegram Channel: Puthi News

Puthinews Android app: Puthi News

Youtube Channel: Puthi News

អានបន្ត

spot_img