30 C
Phnom Penh
Saturday, July 27, 2024

អភិបាលក្រុងបាងកកមានជំនឿថា ក្នុងខែសីហានេះនឹងចាក់វ៉ាក់សាំងបាន៧០%

កាលពីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២១ នេះ លោក អាត់ សាវិនខ្វាន់មឿង(ATSAWIN KWANMUANG) អភិបាលក្រុងបាងកក បានចុះពិនិត្យមជ្ឈមណ្ឌលចាក់វ៉ាក់សាំង ក្រៅពីមន្ទីរពេទ្យ ដែលបានបើកចាក់វ៉ាក់សាំងលើកទី២ ក្រោយពីបិទកាលពីខែកក្កដា។

អភិបាលក្រុងបាងកកថ្លែងថា ក្រុងបាងកកបានទទួលវ៉ាក់សាំងចំនួន ៧៥០.០០០ ដូសហើយចែករំលែកឱ្យ២៥មជ្ឈមណ្ឌល។
ក្នុងមជ្ឈមណ្ឌលនីមួយៗ មានប្រជាពលរដ្ឋមកទទួលសេវាកម្មចាក់វ៉ាក់សាំងអាស្ត្រាសេនេកា ជាម្ជុលដំបូង ទទឹមគ្នានេះដែរក៏មានប្រជាពលរដ្ឋមួយចំនួន បានចាក់វ៉ាក់សាំងផ្សេងរួចហើយ ក៏ប៉ុន្តែប្រជពលរដ្ឋ មិនបដិសេធឱ្យក្រុមគ្រូពេទ្យមកចាក់វ៉ាក់សាំងបានក្នុងខែសីហានេះដែរ។ លោកអភិបាល សង្ឃឹមជឿជាក់ថា ការចាក់វ៉ាក់សាំងនឹងសម្រេចជោគជ័យបានពី៦០ ទៅ ៧០ ភាគរយ នៅក្នុងខែសីហានេះ៕

អត្ថបទ និងរូបភាព Puthi News

អានបន្ត

spot_img