26 C
Phnom Penh
Monday, December 2, 2024

អន្តរក្រសួងប្រកាសឱ្យប្រើប្រាស់បែបបទ នីតិវិធី និងលក្ខខណ្ឌភ្ជាប់នៃការផ្តល់សេវារដ្ឋបាលក្នុងវិស័យកសិកម្ម

ស្តាប់អត្ថបទជាសំឡេង

ភ្នំពេញ៖ អន្តរក្រសួងនៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ បានធ្វើការផ្សព្វផ្សាយ និងដាក់ឱ្យប្រើប្រាស់សេចក្តីណែនាំអន្តរក្រសួងលេខ ៣២៧ សណន.កសក ចុះថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ ស្តីពី ” បែបបទ នីតិវិធី និងលក្ខខណ្ឌភ្ជាប់នៃការផ្តល់សេវារដ្ឋបាលក្នុងវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅរដ្ឋបាលរាជធានី-ខេត្ត ។

លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម ជាអធិបតីនៃការបើកសិក្ខាសាលា (តាមប្រព័ន្ធ Zoom) នៅគ្រានោះបានលើកឡើងថា នេះជាកិច្ចខិតខំសហការគ្នារវាងក្រុមការងារលេខាធិការដ្ឋានសម្របសម្រួល និងពង្រឹងកិច្ចដំណើរការកម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រុមការងារបច្ចេកទេសនៃក្រសួងមហាផ្ទៃ ក្នុងគោលបំណងធ្វើការផ្សព្វផ្សាយ និងដាក់ឱ្យប្រើប្រាស់នូវសេចក្តីណែនាំអន្តរក្រសួងក្នុងក្រប ខ័ណ្ឌកម្មវិធីកំណែ ទម្រង់វិមជ្ឈការ និងវិសហមជ្ឈការរបស់រាជរដ្ឋាភិបាល ដើម្បីផ្តល់ការណែនាំអំពីគោលការណ៍សំខាន់ៗក្នុងការ ផ្តល់សេវារដ្ឋបាលសម្រាប់វិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមរយៈការធ្វើប្រតិភូកម្ម ស្រប តាមគោលការណ៍ បែបបទ នីតិវិធី និងលក្ខខណ្ឌភ្ជាប់នានាដូចបានកំណត់ក្នុងបទដ្ឋានគតិយុត្តជាធរមានឆ្លើយតបទៅនឹងកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ ក្រោមជាតិដំណាក់កាលទី២ ឆ្នាំ២០២១-២០៣០ ក្នុងក្របខ័ណ្ឌកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល។

សូមបញ្ជាក់ថា ការធ្វើប្រតិភូកម្មសេវារដ្ឋបាលមួយចំនួនឱ្យរដ្ឋបាលរាជធានី-ខេត្ត ខាងលើរួមមាន ៖ ការចេញលិខិតអនុញ្ញាតធ្វើវារីវប្បកម្ម ការចេញលិខិត អនុញ្ញាត និងវិញ្ញាបនបត្រអនាម័យសត្វ និងផលិតផលសត្វ (បសុព្យាបាល) សេវាកម្មត្រួតពិនិត្យអនាម័យសត្វ និងផលិតផលសត្វ និងការប្រមូលកម្រៃសេវាត្រួតពិនិត្យអនាម័យសត្វ សាច់ និងផលិតផលសត្វនៅសត្តឃាតដ្ឋាន “ប្រភេទ ខ” សេវាលើការចេញលិខិតអនុញ្ញាតលក់ដុំលក់រាយថ្នាំកសិកម្ម ឬជីកសិកម្ម ឬចម្រុះនូវថ្នាំកសិកម្ម និងជីកសិកម្ម សេវាលើដំណើរ ការឆ្លងវគ្គអប់រំសមត្ថភាពវិជ្ជាជីវៈសម្រាប់អ្នកផ្គត់ផ្គង់ចែកចាយ អ្នកលក់ដុំលក់រាយ។ល។៕

អត្ថបទ និងរូបភាពដោយ៖ Puthinews

អានបន្ត

spot_img
spot_img