30 C
Phnom Penh
Saturday, July 27, 2024

អនុប្រធានាធិបតីជាប់ឆ្នោត៖តៃវ៉ាន់ត្រូវវិនិយោគក្នុងការកសាងចំណុចខ្លាំងរបស់ខ្លួន

អនុប្រធានាធិបតីជាប់ឆ្នោត លោកស្រី Hsiao Bi-khim បាននិយាយកាលពីថ្ងៃទី6ខែឧសភាថា តៃវ៉ាន់ថ្លែងអំណរគុណចំពោះការបន្តជំនួយផ្នែកសន្តិសុខរបស់អាមេរិក ប៉ុន្តែត្រូវតែវិនិយោគលើការកសាងកម្លាំងរបស់ខ្លួនជាមុនសិនហើយបង្ហាញពិភពលោកថាការគាំទ្របស់អាមេរិកចំពោះកោះនេះ គឺ មានតម្លៃណាស់។ លោកស្រី Hsiao ដែល ចូលកាន់តំណែងជាមួយប្រធានាធិបតីជាប់ឆ្នោតលោក Lai Ching-te នៅថ្ងៃទី20 ខែ ឧសភា ត្រូវបានគេរំពឹងថា នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹងទំនាក់ទំនងបន្ថែមទៀត ជាមួយអាមេរិក។ ថ្លែងទៅកាន់វេទិកា Think-Tank លោកស្រី Hsiao បាន សម្តែងការកោតសរសើរចំពោះប្រធានាធិបតីអាមេរិកលោក Joe Biden ដែលកាលពីខែមុន បានចុះហត្ថលេខាលើច្បាប់មួយ ដើម្បី បង្កើនការការពារដល់តៃវ៉ាន់។ លោកស្រី បាននិយាយថា “ច្បាប់នេះបង្ហាញពីការប្តេជ្ញាចិត្តបន្តរបស់អាមេរិក ក្នុងការគាំទ្រសម្ព័ន្ធមិត្ត និងដៃគូក្នុងការប្រឈមមុខនឹងបញ្ហាភូមិសាស្ត្រនយោបាយ។ ប៉ុន្តែលើសពីការថ្លែងអំណរគុណ វាជារឿងសំខាន់ដែលក្នុងនាមជាជនជាតិតៃវ៉ាន់ យើងត្រូវវិនិយោគក្នុងការកសាងភាពខ្លាំងរបស់យើង ជាមុនសិន”។ តាមរយៈកិច្ចប្រឹងប្រែងរបស់យើងផ្ទាល់ក្នុងការកសាងតៃវ៉ាន់ ដែលមានភាពធន់ យើងត្រូវតែមានទំនុកចិត្តថា តៃវ៉ាន់ មានភាពសក្តិសម ក្នុងការផ្តល់ការគាំទ្រពីអន្តរជាតិ។ ប្រទេសចិនបានបង្កើនសម្ពាធយោធារបស់ខ្លួនប្រឆាំងនឹងតៃវ៉ាន់ ក្នុងរយៈពេល ៤ឆ្នាំកន្លងមកនេះ។ រដ្ឋាភិបាលតៃវ៉ាន់ច្រានចោលការទាមទារអធិបតេយ្យភាពរបស់ទីក្រុងប៉េកាំង។ លោកស្រី Hsiao និងលោក Lai បានសន្យាបន្តកម្មវិធីការពារខ្លួននិងទំនើបកម្មការពារជាតិ ពីប្រធានាធិបតីលោកស្រី Tsai Ing-wen។ អតីតប្រធានាធិបតី Donald Trump ដែលរដ្ឋបាលរបស់លោកបានគាំទ្រយ៉ាងខ្លាំងចំពោះតៃវ៉ាន់និងជាបេក្ខភាពមកពីគណបក្សសាធារណរដ្ឋ បាននិយាយថា សម្ព័ន្ធមិត្តរបស់អាមេរិកដូចជា សមាជិកអឺរ៉ុបនៃអង្គការណាតូត្រូវចំណាយប្រាក់បន្ថែមទៀតលើវិស័យការពារជាតិ ហើយមិនត្រូវពឹងផ្អែកលើអាមេរិកជាបន្ទុកនោះទេ។ លោក Trump ក៏បានរិះគន់ការគាំទ្ររបស់អាមេរិក ចំពោះអ៊ុយក្រែនបន្ទាប់ពីការឈ្លានពានដោយរុស្ស៊ី៕

ដោយ៖ Puthinews

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi New

អានបន្ត

spot_img