30 C
Phnom Penh
Saturday, July 27, 2024

អធិការរងស្រុកបាភ្នំ ចុះបង្ក្រាបល្បែងជល់មាន់ ផ្ទុះអាវុធត្រូវពលរដ្ឋម្នាក់របួសធ្ងន់ គ្រូពេទ្យ បញ្ជាក់ថាមានសង្ឃឹមរស់តិចតួចបំផុត

ថ្ងៃទី១៧.០៤.២០២៣ ក្រុមគ្រូពេទ្យនៅ”មន្ទីរពេទ្យជោរ៉ៃភ្នំពេញ”មិនអាចវះកាត់ យកក្បាលគ្រាប់កាំភ្លើង ចេញពីថ្លើមរបស់ជនរងគ្រោះបានឡើយ ព្រោះបៀមជ្រៅពេក! ។
សូមជម្រាបថា៖ ជនរងគ្រោះក្នុងករណីមួយនេះឈ្មោះ សាន វិច្ឆកា ភេទប្រុស អាយុ៣៦ឆ្នាំ នៅភូមិព្រៃក្ដួច ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង(របួសធ្ងន់).រីឯជនសង្ស័យជាម្ចាស់កាំភ្លើងឈ្មោះ ស៊ាន ប៊ុនណាល់ ភេទប្រុស អាយុ២៦ ឆ្នាំ ជាអធិការរងស្រុកបាភ្នំ នៅភូមិស្វាយពក ឃុំស្ពឺក ស្រុកបាភ្នំ ខេត្តព្រៃវែង(ឃាត់ខ្លួន)។ សេចក្ដីរាយការណ៍ពីគ្រួសាររងគ្រោះបានឱ្យដឹងថាៈ ជនរងគ្រោះ ត្រូវគ្រាប់ត្រង់”ចង្កេះបែកឆ្អឹងធ្លាយខួរឆ្អឹង.ហើយផ្លាតក្បាលគ្រាប់បៀមជាប់ថ្លើមជ្រៅ”ទើបគ្រូពេទ្យ មិនអាចវះកាត់ យកក្បាលគ្រាប់ចេញបាន!។

ជុំវិញករណីនេះដើមចមដំបូង កាលពីថ្ងៃទី១៥.០៤.២០២៣ ត្រូវនិងថ្ងៃចូលឆ្នាំទី២.មានសមត្ថកិច្ចប៉ូលិសស្រុកបាភ្នំចំនួន៤នាក់ ដឹកនាំដោយឈ្នោះ ស៊ាន ប៊ុនណាល់ (ជនសង្ស័យ) បានចុះបង្ក្រាបល្បែងបញ្ជល់មាន់ត្រង់ចំណុចភូមិគ្រួស ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង ហើយក៏មានករណីផ្ទុះអាវុធ បណ្ដាលឱ្យជនរងគ្រោះរបួសធ្ងន់តែម្ដងទៅ។

អ្នកឃើញហេតុការណ៍ផ្ទាល់បានអះអាងថា៖ នៅមុនកើតហេតុមានពលរដ្ឋ លួចលេងល្បែងជល់មាន់។ ខណៈនោះស្រាប់តែ លេចមុខសមត្ថកិច្ចប៉ូលិសចំនួន៤នាក់ ស្លៀកពាក់ស៊ីវិល ។
ចុះមកដល់ដកកាំភ្លើងខ្លីពីចង្កេះ បាញ់ ១គ្រាប់ បណ្ដាលឱ្យត្រូវពីក្រោយនៃចង្កេះជនរងគ្រោះ ដែលកំពុងអង្គុយលើម៉ូតូ មើលគេលេងមាន់ជល់ ជាហេតុនាំឱ្យជនរងគ្រោះ ដួលដេកស្ដូកទៅនឹងដីរបួសធ្ងន់!។

ភ្លាមនោះពលរដ្ឋ បានចាប់ជនដៃដល់រួម និងប៉ូលិស៣នាក់ ទៀតតែម្ដងទៅ។
ទន្ទឹមនិងនោះជនរងគ្រោះ ត្រូវបានបញ្ជូនមកកាន់មន្ទីរពេទ្យបង្កែកស្រុកបាភ្នំ តែដោយស្ថានភាពធ្ងន់ធ្ងរពេក ក៏បញ្ជូនបន្តទៅ«មន្ទីរពេទ្យជោរ៉ៃភ្នំពេញ» ហើយគ្រូពេទ្យនៅទីនោះ បានព្យាយាមវះកាត់ ដើម្បីយកក្បាលគ្រាប់ចេញ។

ប៉ុន្តែគិតមកដល់ល្ងាចទី១៧.០៤.២០២៣នេះ ជនរងគ្រោះត្រូវបានបញ្ជូនចេញពីបន្ទប់វះកាត់ហើយ ទាំងដែលក្បាលគ្រាប់ យកចេញពីថ្លើមមិនបានឡើយ!។

ប្រភពច្បាស់ការណ៍បានអះអាងថាៈមូលហេតុដែលគ្រូពេទ្យ យកក្បាលគ្រាប់មិនបាន ក៏ព្រោះតែក្បាលគ្រាប់នោះ បៀមជ្រៅពេក។
ពោលគឺ ជនរងគ្រោះត្រូវគ្រាប់ត្រង់ចង្កេះបែកឆ្អឹងធ្លាយខួរឆ្អឹង.ហើយផ្លាតក្បាលគ្រាប់មកបៀម ជាប់ថ្លើមជ្រៅតែម្ដង.(អញ្ចឹងសង្ឃឹមរស់តិចបំផុត!)។

ដោយ៖ Puthinews

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi News

អានបន្ត

spot_img