ខេត្តព្រះវិហារ៖ អធិការរងក្រុងព្រះវិហារម្នាក់បានធ្វើអត្តឃាតដោយបាញ់សម្លាប់ខ្លួនឯង និងអាវុធអាការ ៤៧ ជាច្រើនគ្រាប់។ ដែលការបាញ់នោះគេនៅមិនដឹងពីមូលហេតុពិតប្រាកដនៅឡើយទេ។
ហេតុការណ៍នោះបានកើតឡើងនៅម៉ោងប្រហែល១០:០០ ព្រឹកថ្ងៃទី១០ ខែមីនាឆ្នាំ២០២៣ ស្ថិតនៅផ្ទះផ្ទាល់ខ្លួនរបស់ជនរងគ្រោះ ស្ថិតនៅ ភូមិគោកប៉េង សង្កាត់កំពង់ប្រណាក់ ក្រុងព្វិហារ ខេត្តព្រះវិហារ។
សេចក្ដីរាយការណ៍បានឲ្យដឹងថាក្រោយពេលកើតហេតុព្រះរាជអាជ្ញារងនៃសាលាដំបូងខេត្តព្រះវិហារ លោក គឹម សំលេង បានដឹកនាំមន្ត្រីនគរបាលជំនាញក្រុង និងខេត្តព្រះវិហារចុះពិនិត្យសាកសពជនរងគ្រោះ ដែលមានឈ្មោះ ក្រូច ប៊ុនតូរ មានតួនាទីជាអធិការរងក្រុងព្រះវិហារ។ ទទួលបន្ទុកផែនបទល្មើសគ្រឿងញៀន នៃអធិការដ្ឋាននគរបាលក្រុងព្រះវិហារ ខេត្តព្រះវិហារ។
ជុំវិញការធ្វើអត្តឃាតបាញ់សម្លាប់ខ្លួនឯងនិងអាវុធអាការ ៤៧ ជាច្រើនគ្រាប់នេះគេនៅមិនទាន់ដឹងការពិតនៅឡើយទេ។សមត្ថកិច្ចនគរបាលជំនាញខេត្តកំពុងធ្វើការកុសលវិច្ច័យ និងស្រាវជ្រាវពីមូលហេតុពិត៕
ដោយ៖ Puthinews
Telegram Channel: Puthi News
Puthinews Android app: Puthi News
Youtube Channel: Puthi News