30 C
Phnom Penh
Saturday, July 27, 2024

អធិការដ្ឋានរដ្ឋបាលព្រៃឈើខាងជើងបឹងទន្លេសាប ឃាត់រថយន្តដឹកជញ្ជូនផលអនុផលព្រៃឈើចេញពីតំបន់ព្រៃអង់តែន ក្នុងខេត្តកំពង់ធំ

ស្តាប់អត្ថបទជាសម្លេង

កំពង់ធំ៖ មេឈ្មួញឈើប្រចាំតំបន់ព្រៃអង់តែន ​ត្រូវជាប់អន្ទាក់សមត្ថកិច្ចអធិការដ្ឋានរដ្ឋបាលព្រៃឈើខាងជើងបឹងទន្លេសាប ក្រោមបញ្ជារបស់ លោកតិប ញាតា នាយអធិការ និង លោក ហោ ភាជ នាយរងអធិការខាងជើងបឹងទន្លេសាប សហការជាមួយផ្នែករដ្ឋបាលព្រៃឈើកំពង់ថ្ម រួមជាមួយសង្កាត់រដ្ឋបាលព្រៃឈើតាំងក្រសាំង ក្រោមការសម្របសម្រួលដោយលោកសាយ វាសនា ព្រះរាជអាជ្ញារងអយ្យការអមសាលាដំបូងខេត្តកំពង់ធំ។

ប្រតិបត្តិការខាងលើនេះធ្វើឡើងនៅម៉ោងប្រមាណ ២:១៥នាទីរសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ ត្រង់ចំណុចភូមិខ្វែក ឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ មេឈ្មួញឈើ ឈ្មោះធៀប ធួក និងបក្ខពួករើឈើទម្លាក់ពីលើរថយន្តហើយយកសាំងដុតបំភ័យសមត្ថកិច្ច ដើម្បីរំដោះរថយន្តចេញ យ៉ាងគឃ្លើន ដោយមិនញញើតច្បាប់នោះឡើយ។ 

​សមត្ថកិច្ចបានឱ្យដឹងថា រថយន្តដែលឃាត់នោះជាប្រភេទរថយន្តកូរ៉េ ៣តោន ក្បាលពណ៌ស ទ្រុងពណ៌បៃតង ដឹកប្រភេទឈើចម្រុះ ចេញពីតំបន់ព្រៃអង់តែន ជាឈើមិនគ្រប់អាយុដែលរដ្ឋបាលព្រៃឈើហាមឃាត់។ 

បច្ចុប្បន្នវត្ថុតាងប្រភេទឈើចម្រុះត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើកំពង់ថ្ម ដោយឡែករថយន្តត្រូវបានជនល្មើសឈ្មោះធៀប ធួក និង បក្ខពួកយកសាំងដុត ដើម្បីបំភ័យសមត្ថកិច្ច រួចបើករត់គេចបាត់ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយពេលនេះសមត្ថកិច្ចកំពុងតែកសាងសំណុំរឿង និងចាត់វិធានការបន្តតាមនីតិវិធីច្បាប់ និងបន្តស្វែងរករថយន្តដែលជាមធ្យោបាយដ៏សំខាន់ខាងដឹកជញ្ជូនផលអនុផលព្រៃឈើយកមកអនុវត្តច្បាប់ឱ្យខាងតែបាន៕

ត្ថបទ និងរូបភាពដោយ៖ Puthi News

អានបន្ត

spot_img