30 C
Phnom Penh
Saturday, July 27, 2024

អង្គភាពប្រឆាំងអំពើពុករលួយចាប់ខ្លួនលោក ឡាយ សំណាង អនុប្រធាននាយកដ្ឋានហិរញ្ញវត្ថុ នៃក្រសួងសង្គមកិច្ចអតីតយុវជន និងយុវនីតីសម្បទា ពាក់ព័ន្ធនឹងការកិបគេងថវិការដ្ឋជាង៣៨ម៉ឺនដុល្លារ

ភ្នំពេញ ៖ អង្គភាពប្រឆាំងអំពើពុករលួយចាប់ខ្លួនលោក ឡាយ សំណាង អនុប្រធាននាយកដ្ឋានហិរញ្ញវត្ថុ និងផ្គត់ផ្គង់ក្រសួងសង្គមកិច្ចអតីតយុវជន និងយុវនីតីសម្បទា និងជាអ្នកភ្នាក់ងាររបស់ក្រសួង ដើម្បីទៅបើកប្រាក់ពីធនាគារ ពាក់ព័ន្ធនឹងការកិបគេងថវិការដ្ឋជាង៣៨ម៉ឺនដុល្លារ។

ឯកឧត្តមទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង បានឱ្យដឹងថា ACU បានបញ្ជូនជនសង្ស័យ ឈ្មោះ ឡាយ សំណាង ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ​ នៅព្រឹកថ្ងៃទី១១ ខែមករានេះ ករណីកិបគេងថវិការដ្ឋជាង ១,៥០០ លានរៀល គិតជាងដុល្លារ ស្មើនឹង៣៨ម៉ឺនដុល្លារ) ក្នុងនោះមានទាំងការកិបគេងប្រាក់របបគោលនយោបាយ របស់រដ្ឋជូនជនពិការក្រីក្រ នៅតាមសហគមន៍ចំនួនជិត៤ពាន់នាក់ផងដែរ។

ឯកឧត្តម បានបន្តថា ការប្រកាសឃាត់ខ្លួននេះបានធ្វើឡើងកាលថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ ដែលមន្រ្តីជំនាញបានធ្វើការស៊ើបអង្កេតក្នុងរឿងនេះអស់រយៈពេល១២ទៅ១៣ខែមកហើយ៕

ដោយ៖ Puthinews

Telegram Channel: Puthi News

Puthinews Android app: Puthi News

Youtube Channel: Puthi News

អានបន្ត

spot_img