26 C
Phnom Penh
Saturday, July 27, 2024

អង្គការ WHO៖ ហ្គីណេកំពុងតាមដានសុខភាពមនុស្ស១៥៥នាក់ក្រោយរកឃើញករណីឆ្លងវីរុស Marburg ដែលស្រដៀងនឹងអេបូឡាមន្ត្រីអង្គការសុខភាពពិភពលោកបាននិយាយកាលពីថ្ងៃអង្គារថា

ស្តាប់អត្ថបទជាសម្លេង


អាជ្ញាធរសុខាភិបាលនៅក្នុងប្រទេសហ្គីណេកំពុងតាមដានសុខភាពមនុស្សចំនួន១៥៥នាក់ដែលប្រហែលជាមានទំនាក់ទំនងជាមួយអ្នកជំងឺម្នាក់ដែលឆ្លងវីរុស ម៉ាបឺក (Marburg)
ជាវីរុសបង្កជំងឺគ្រុនឈាមដែលអាចឆ្លងបានលឿនស្រដៀងទៅនឹងវីរុសអេបូឡា (Ebola) ។

ករណីឆ្លងវីរុស ម៉ាបឺក (Marburg) ដែលអង្គការសុខភាពពិភពលោកបាននិយាយថាជាករណីដំបូងនៅតំបន់អាហ្វ្រិកខាងលិចនេះត្រូវបានគេរកឃើញនៅក្នុងភាគអាគ្នេយ៍នៃប្រទេសហ្គីណេ។

តំបន់នោះគឺជាប្រភពដើមនៃការផ្ទុះឡើងនូវជំងឺអេបូឡានៅអាហ្វ្រិកខាងលិចនៅឆ្នាំ២០១៤ និងឆ្នាំ២០១៦ដែលជាការផ្ទុះឡើងដ៏អាក្រក់បំផុតក្នុងប្រវត្តិសាស្ត្រ។

លោក ចច គីហ្ស៊ែបូ (Georges Ki-Zerbo) ប្រធានអង្គការសុខភាពពិភពលោកប្រចាំប្រទេសហ្គីណេបាននិយាយថា វីរុស ម៉ាបឺក (Marburg) បានចរាចរនៅក្នុងខ្លួនសត្វជាពិសេសគឺ
សត្វប្រចៀវនៅភាគខាងត្បូងប្រទេសហ្គីណេ និងប្រទេសក្បែរខាងរួមមានសៀរ៉ាឡេអូន និងលីបេរីយ៉ា។

ភ្នាក់ងារបង្ករោគបានចម្លងពីសត្វទៅមនុស្សនៅក្នុងតំបន់នោះតាមរយៈការហូបសាច់សត្វព្រៃ។

គួរបញ្ជាក់ថា វីរុស ម៉ាបឺក (Marburg) និងវីរុសអេបូឡា (Ebola) មានភាពស្រដៀងគ្នាខ្លាំង ហើយវាអាចចម្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់តាមរយៈឈាម ឬសារធាតុរាវផ្សេងទៀតដែលបញ្ចេញ
ពីរាងកាយមនុស្ស៕

អត្ថបទនិងរូបភាពដោយ Puthi News

អានបន្ត

spot_img