26 C
Phnom Penh
Saturday, October 1, 2022

អង្គការសុខភាពពិភពលោកប្រកាសពីការធ្វើបច្ចុប្បន្នភាពស្តីពីការថែទាំអ្នកកើតជំងឺរបេង

បច្ចុប្បន្នភាព និងសៀវភៅណែនាំថ្មីស្តីពីការថែទាំអ្នកកើតជំងឺរបេងត្រូវបានដាក់ចេញដោយអង្គការ សុខភាពពិភពលោក( WHO) ដើម្បីកែលម្អរគុណភាពជីវិត និងទទួលបានលទ្ធផលល្អប្រសើរសម្រាប់អ្នកដែលមានជំងឺរបេង។ នេះរួមបញ្ចូលជាលើកដំបូង ការណែនាំអំពីការអនុវត្តលើការអប់រំសុខភាព ការប្រឹក្សា និងការថែទាំអ្នកជំងឺ ក៏ដូចជាការគាំទ្រពីសង្គម ជម្រើសនៃការគ្រប់គ្រងការព្យាបាល និងបច្ចេកវិទ្យាឌីជីថល។

លោកវេជ្ជបណ្ឌិត Tereza Kasaeva នាយកកម្មវិធីជំងឺរបេងសកលរបស់អង្គការសុខភាពពិភពលោកបាននិយាយថា “វាមានសារៈសំខាន់ណាស់ដែលមនុស្សទាំងអស់ដែលកើតជំងឺរបេងគួរតែទទួលបានការថែទាំ និងការគាំទ្រគ្រប់គ្រាន់ដើម្បីបានជាសះស្បើយ អាចបញ្ចប់ការព្យាបាលរបស់ពួកគេ និងទទួលបានលទ្ធផលវិជ្ជមាន”។ “ការណែនាំថ្មីពីអង្គការសុខភាពពិភពលោកបានដាក់អ្នកដែលមានជំងឺរបេងជាអទិភាព និងតំណាងឱ្យជំហានដ៏សំខាន់ឆ្ពោះទៅមុខដើម្បីធានាថាអ្នកដែលត្រូវការទាំងអស់ទទួលបានស្តង់ដារខ្ពស់បំផុតនៃការថែទាំជំងឺរបេង”។

គោលការណ៍ណែនាំរួមរបស់អង្គការសុខភាពពិភពលោកស្តីពីជំងឺរបេង ម៉ូឌុលទី 4៖ ការព្យាបាល – ការថែទាំជំងឺរបេង និងការគាំទ្ររួមមានការណែនាំរបស់អង្គការសុខភាពពិភពលោកបច្ចុប្បន្នទាំងអស់ស្តីពីការថែទាំ និងការគាំទ្រសម្រាប់អ្នកដែលកើតជំងឺរបេងក្នុងគោលបំណងជូនដំណឹងដល់អ្នកជំនាញថែទាំសុខភាពក្នុងរដ្ឋជាសមាជិកអំពីរបៀបកែលម្អលទ្ធផល និងគុណភាពនៃជីវិតនៃអ្នកដែលបានទទួលការព្យាបាលជំងឺរបេង។

គោលការណ៍ណែនាំនេះត្រូវបានបំពេញបន្ថែមដោយសៀវភៅណែនាំថ្មីរបស់អង្គការសុខភាពពិភពលោកស្តីពីជំងឺរបេង ម៉ូឌុលទី៤៖ ការព្យាបាល – ការថែទាំ និងការគាំទ្រអ្នកកើតជំងឺរបេងដែលបានរៀបចំឡើងដើម្បីជួយដល់ការអនុវត្តអនុសាសន៍របស់អង្គការសុខភាពពិភពលោកដោយរដ្ឋសមាជិក ដៃគូបច្ចេកទេស និងអ្នកពាក់ព័ន្ធផ្សេងៗ រួមទាំងផ្តល់ការថែទាំសម្រាប់អ្នកដែលមានជំងឺរបេង។ សៀវភៅណែនាំរបស់អង្គការសុខភាពពិភពលោកផ្តល់ការណែនាំជាក់ស្តែងអំពីរបៀបដាក់ជម្រើសនៃការព្យាបាលតាមក្បួនខ្នាតដែលត្រូវការ ដើម្បីសម្រេចបាននូវលទ្ធផលថ្នាក់ជាតិ និងសកលលោក ដោយសង្កត់ធ្ងន់លើការណែនាំដើម្បីកែលម្អលទ្ធផលនៃការព្យាបាលរបេង។ នេះរួមបញ្ចូលទាំងការណែនាំអំពីការអនុវត្តដែលអនុញ្ញាតឱ្យមានការប្រកាន់ខ្ជាប់នូវការព្យាបាល រួមទាំងតាមរយៈការគាំទ្រពីសង្គម ជម្រើសនៃការគ្រប់គ្រងការព្យាបាល និងបច្ចេកវិទ្យាតាមឌីជីថល។ សំខាន់ជាងនេះ ជាលើកដំបូងនៅក្នុងការណែនាំអំពីប្រតិបត្តិការរបស់អង្គការសុខភាពពិភពលោក ជំពូកសំខាន់ៗចំនួនពីរត្រូវបានរួមបញ្ចូលស្តីពីការអប់រំ និងការប្រឹក្សាសុខភាព និងការថែទាំអ្នកជំងឺ។ ព័ត៌មានត្រូវបានផ្តល់ជូនលើទិដ្ឋភាពផ្សេងៗគ្នានៃការថែទាំ និងការគាំទ្រអ្នកជំងឺរបេងទាំងអស់ រួមទាំងកុមារ និងមនុស្សវ័យជំទង់ អ្នកផ្ទុកមេរោគអេដស៍ និងពិភាក្សាអំពីការគ្រប់គ្រងជំងឺរបេងអំឡុងពេលមានភាពអាសន្នផ្នែកសុខភាព។

គោលការណ៍ណែនាំដែលបានធ្វើបច្ចុប្បន្នភាព និងសៀវភៅណែនាំ ត្រូវបានរៀបចំឡើងសម្រាប់ប្រើប្រាស់ដោយកម្មវិធីជំងឺរបេងថ្នាក់ជាតិ នៅក្នុងក្រសួងសុខាភិបាល អ្នកបង្កើតគោលនយោបាយ និងអង្គការបច្ចេកទេសដែលធ្វើកាពាក់ព័ន្ធនឹងជំងឺរបេង និងជំងឺឆ្លងនៅក្នុងវិស័យសាធារណៈ និងឯកជន និងក្នុងសហគមន៍។ ឯកសារទាំងនេះមានគោលបំណងជួយសម្រួលដល់គោលនយោបាយរបស់អង្គការសុខភាពពិភពលោកក្នុងវិស័យនេះ ហើយដូច្នេះធ្វើអោយប្រសើរឡើងនូវគុណភាពផ្តល់សេវាថែទាំជំងឺរបេង៕


ដោយ៖ Puthinews

Telegram Channel: Puthinews

Youtube Channel: Puthi News

Puthinews Android app: Puthi News

- Advertisement -spot_imgspot_img
- Advertisement -spot_imgspot_img

អានបន្ត