26 C
Phnom Penh
Saturday, July 27, 2024

អគ្គិភ័យ បានឆាបឆេះបន្ទប់ ទាំងកណ្តាលថ្ងៃ នៅទួលសង្កែ

ស្តាប់អត្ថបទជាសំឡេង

ភ្នំពេញ៖ មានករណីឆ្លងចរន្តអគ្គិសនី បានឆាបឆេះម៉ាស៉ីនត្រជាក់រាលដាលដល់ពូកគេង  បណ្តាលឱ្យកើតជាអគ្គិភ័យឆាបឆេះពេញបន្ទប់ នៅវេលាម៉ោង១រសៀល ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២១។ ករណីនេះបានកើតឡើងនៅចំណុចផ្ទះលេខ៥១៥F ផ្លូវ៩៩R ភូមិទួលសង្កែ សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ 

យោងតាមការឱ្យដឹងពីភ្នាក់ងារអន្តរាគមន៍បង្ការ និងពន្លត់អគ្គិភ័យ បានបញ្ជាក់ថា  ករណីអគ្គិភ័យខាងលើ បណ្តាលមកពីការឆ្លងចរន្តអគ្គិសនី ទើបបណ្តាលឱ្យឆេះម៉ាស៊ីនត្រជាក់ រាលដាលដល់ពូកគេង បង្កជាអគ្គិភ័យតែម្តង។ ឃើញដូចនេះ ម្ចាស់ផ្ទះបានស្រែកឱ្យគេជួយ ព្រមទាំងកាច់ឌីសង់ទ័របិទ  ហើយភ្លាមៗនោះប្រជាពលរដ្ឋដែលនៅជិតខាង បាននាំគ្នាយកបំពង់ពន្លត់អគ្គិភ័យបាញ់ពន្លត់ជាបឋម  រង់ចាំរថយន្តពន្លត់អគ្គិភ័យ។ 

សូមបញ្ជាក់ថា ករណីអគ្គិភ័យនេះមិនបណ្តាលឱ្យនរណាម្នាក់រងរបួសនោះទេ  ដោយសារម្លាំងអន្តរាគមន៍បង្ការ និងពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញប្រើប្រាសរថយន្តចំនួន៣គ្រឿង ក្នុងនោះមានរថយន្តខណ្ឌ១គ្រឿង ធ្វើការបាញ់ពន្លត់ឱរលត់នៅវេលាម៉ោង  ១:២៣នាទី ដោយប្រើប្រាស់ទឹកត្រឹមតែ១រថយន្តប៉ុណ្ណោះ៕

អត្ថបទ និងរូបភាពដោយ៖ Puthinews

អានបន្ត

spot_img