ស្តាប់អត្ថបទជាសម្លេង
ភ្នំពេញ៖ មានករណីអគ្គិភ័យមួយបានឆាបឆេះការិយាល័យចំណតរថយន្តក្រុងមួយ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅវេលាម៉ោង ៩:៤០ព្រឹក ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងសង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ក្នុងករណីអគ្គិភ័យនេះ មិនទាន់ដឹងពីមូលហេតុនៅឡើយទេ តែមិនបណ្តាលឱ្យនរណាម្នាក់រងរបួសនោះទេ។ អគ្គិភ័យនេះ ត្រូវបានការិយាល័យបង្ការពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រើប្រាសរថយន្តពន្លត់អគ្គិភ័យ និងធ្វើការបាញ់ទឹកអស់ជាច្រើនគ្រឿង និងបាញ់ឱ្យរលត់នៅវេលាម៉ោង ១០:១០នាទីព្រឹក ពោលគឺត្រឹមតែ ២០នាទីប៉ុណ្ណោះ៕






អត្ថបទ និងរូបភាពដោយ ពុទ្ធិញូវ