30 C
Phnom Penh
Saturday, July 27, 2024

អគ្គលេខាធិការរង UN៖ ជោគជ័យនៃការជំនុំជម្រះទោសមេខ្មែរក្រហម និង ការទប់ស្កាត់អំពើប្រល័យពូជសាសន៍ ជាមេរៀនដ៏ល្អសម្រាប់ប្រជាជាតិលើពិភពលោក

អគ្គលេខាធិការរងអង្គការសហប្រជាជាតិ (UN) និងជាទីប្រឹក្សាពិសេសទទួលបន្ទុកកិច្ចការបង្ការអំពើប្រល័យពូជសាសន៍ លោកស្រី អាលីស វ៉ៃរីម ឌីរីទូ(Alice Wairimu Nderitu) ចាត់ទុកដំណើរការដ៏ជោគជ័យនៃការជំនុំជម្រះទោសរបស់មេដឹកនាំខ្មែរក្រហមរបស់សាលាក្តីខ្មែរក្រហម ក៏ដូចជាការទប់ស្ងាត់អំពើប្រល័យពូជសាសន៍នៅកម្ពុជា គឺជាមេរៀនដ៏ល្អសម្រាប់ប្រជាជាតិនៅលើពិភពលោក។ ការលើកឡើងរបស់អគ្គលេខាធិការរងអង្គការសហប្រជាជាតិ បានធ្វើឡើងក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជានាព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤នេះ។ក្នុងជំនួបលោកស្រីអគ្គលេខាធិការរង បានជម្រាបសម្តេចធិបតី អំពីបទពិសោធន៍ និងបេសកកម្មការងាររបស់លោក្ខស្រី នាពេលកន្លងមកក្នុងការទប់ស្កាត់ និងបង្ការអំពើប្រល័យពូជសាសន៍ នៅតាមបណ្តាប្រទេសមួយចំនួនដូចជា បូស្មី ហេហ្សេហ្គូវីន និងរ៉វាន់ដា ។ លោកស្រីបន្តថា គោលបំណងដ៏សំខាន់នៃបេសកកម្មរបស់លោកស្រីនៅកម្ពុជានាពេលនេះ គឺចូលរួមក្នុងសន្និសីទស្តីពី «អនាគតកម្ពុជាគ្មានអំពើប្រល័យពូជសាសន៍៖ ការការពារ និង ការឆ្លើយតប តាមរយៈការអប់រំ នឹងការថែទាំសុខភាព»។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញក្តីសោមនស្សរីករាយ ដែលបានជួបពិភាក្សាការងារជាមួយលោកស្រីអគ្គលេខាធិការរង នឹងអរគុណចំពោះចំណាប់អារម្មណ៍របស់លោកស្រីអំពីជោគជ័យរបស់កម្ពុជា ពាក់ព័ន្ធការអប់រំផ្សព្វផ្សាយ បញ្ញាបការយល់ដឹងអំពីអំពើប្រល័យពូជសាសន៍។

ដោយ៖ Puthinews

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi New

អានបន្ត

spot_img