អ្នកការទូតបារាំង លោក Jean-Pierre Lacroix ដែលបានបម្រើការ ជាអគ្គលេខាធិការរង នៃអង្គការសហប្រជាជាតិ ហៅកាត់ UN ទទួលបន្ទុកប្រតិបត្តិការសន្តិភាពបាននិយាយ កាលពីថ្ងៃព្រហស្បតិ៍ ថា «កុំរំពឹងថា កងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ នឹងអាចបញ្ឈប់សង្គ្រាមបាននោះ»។ លោក Jean-Pierre Lacroix បានលើកឡើងថា ពិភពលោកមិនអាចចាត់ទុក «កងរក្សាសន្តិភាព របស់ អង្គការសហប្រជាជាតិ» ជាមធ្យោបាយ នៃការបញ្ឈប់សង្គ្រាមនោះឡើយ មិនថាសង្គ្រាម នៅក្នុងតំបន់ហ្គាហ្សា ឬ នៅតំបន់ដែលមានជម្លោះខ្លាំងក្លា ផ្សេងៗទៀត។អគ្គលេខាធិការរង អង្គការសហប្រជាជាតិ រូបនេះ បានលើកឡើងអំពី «ដែនកំណត់»របស់ក្រុមមួកខៀវ ដែលកំពុងបំពេញបេសកកម្មរក្សាសន្តិភាព លើពិភពលោក។
ដោយ៖ Puthinews
Youtube Channel: Puthi News
Telegram Channel: Puthi News
Puthinews Android app: Puthi New