30 C
Phnom Penh
Saturday, July 27, 2024

ឡានដឹកទឹកកកថយក្រោយមិនប្រយ័ត្នជាន់ស្ត្រីជាម្ដាយស្លាប់ចំណែកកូនរងរបួស

ខេត្តកំពង់ឆ្នាំង ស្ត្រីជាម្ដាយបានបាត់បង់ជីវិត ចំណែកកូនស្រ្តីជាកូនបានរងរបួសស្រាល ក្នុងហេតុការរថយន្តដឹកទឹកកក ថយក្រោយមិនប្រយ័ត្នណបានជាន់ជនរងគ្រោះទាំងពីរនាក់ម្ដាយនិងកូន។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង 7:00 និង 10 នាទីព្រឹក ថ្ងៃទី 21 ខែឧសភាឆ្នាំ 2024នៅលើផ្លូវក្រាលកៅស៊ូក្នុងភូមិត្រពាំងបី សង្កាត់ផ្សារឆ្នាំងក្រុងកំពង់ឆ្នាំង។

យោងតាមរបាយការណ៍របស់អធិការនគរបាលក្រុងកំពង់ឆ្នាំងបានឲ្យដឹងថានៅមុនពេលកើតហេតុស្ត្រីរងគ្រោះពីរនាក់ម្ដាយនិងកូន ដែលមានម្ដាយឈ្មោះ វ័ន  ស្រីដាស់ អាយុ ៣១ឆ្នាំ ចំណែកកូនស្រីឈ្មោះធី ចាន់ឌឿន អាយុ១៦  ឆ្នាំ បានដើរលើចិញ្ចើមផ្លូវពីកើតទៅលិចស្រាប់តែរំពេចនោះមានរថយន្តម៉ាក ហ៊ីយ៉ាន់ដាយពណ៌ខៀវពាក់ស្លាកលេខកំពង់ឆ្នាំង 2a 04 18 ជារថយន្តដឹកទឹកកក បើកបរដោយជនមិនស្គាល់ឈ្មោះ បានបើកថយក្រោយមិនប្រយ័ត្នក៏បណ្ដាលឱ្យជាន់លើស្ត្រីជាម្ដាយនិងកូនស្រីបណ្ដាលឱ្យម្ដាយរងរបួសធ្ងន់ ហើយបានដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យ។ប៉ុន្តែដោយសាររបួសធ្ងន់ពេកក៏បានស្លាប់នៅក្នុងមន្ទីរពេទ្យ។ចំណែកកូនស្រីរងរបួសស្រាល។

សូមបញ្ជាក់ថាក្រោយពេលកើតហេតុសពស្ត្រីរងគ្រោះបានដឹកទៅបូជានៅវត្តត្រពាំងបីប៉ុន្តែពុំមានថវិកាសម្រាប់ធ្វើបុណ្យនោះទេ។អាជ្ញាធរកំពុងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋជួយឧបត្ថម្ភក្នុងពិធីបុណ្យសពរបស់ស្ត្រីខាងលើនេះផង៕ពៅ សុខហ៊ាន

ដោយ៖ Puthinews

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi New

អានបន្ត

spot_img