ភ្នំពេញ៖ ឡានកូរ៉េឃ្លុបដឹកទំនិញ១គ្រឿងខណៈកំពុងបើកបរក្នុងល្បឿនលឿនផង ស្រាប់តែជាន់ហ្រ្វាំងអត់សុី ហើយអ្នកបើកបរបានកាច់សោពន្លត់ម៉ាសុីនក្នុងបំណងឱ្យឈប់ ប៉ុន្តែរថយន្តអត់ឈប់បព្រមទាំងជាប់សោរ ក ថែមទៀត ។ ទើបរេចង្កូតជ្រុលទៅបុករះសំយ៉ាបផ្ទះលក់គុយទាវមួយកន្លែង ព្រមទាំងម៉ូតូភ្ញៀវ១គ្រឿង បណ្ដាលឱ្យរងការខូចខាត ប៉ុន្តែសំណាងល្អពុំបានបណ្ដាលឱ្យមានអ្នករងរបួសនោះឡើយ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង២០នាទីព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤ នៅតាមមហាវិថីឈ្នះឈ្នះ ភូមិចែងម៉ែង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្តកូរ៉េឃ្លុប១គ្រឿងពណ៍ពាក់ស្លាកលេខភ្នំពេញ3D-2664 បើកបរដោយបុរសម្នាក់ ធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង ។
ប្រភពដដែលបានឲ្យដឹងបន្តទៀតថា ខណៈនោះរថយន្តជាប់សោរ ក ក៏បានបានរេចង្កូតជ្រុលទៅបុករះសំយ៉ាបផ្ទះលក់បាយនិងគុយទាវខាងលើ និងម៉ូតូម៉ាកសុយហ៊្សុយគីស្មាស់១គ្រឿងពណ៍ខ្មៅពាក់ស្លាកលេខភ្នំពេញ1JA-7007 ដែលម្ចាស់ចតក្បែរផ្លូវរួចចូលហូបគុយទាវ ។ បណ្ដាលឱ្យរងការខូចខាត ប៉ុន្តែសំណាងល្អពុំបានបណ្ដាលឱ្យមានអ្នករងរបួសនោះឡើយ ។ ក្រោយពេលកើតហេតុភាគីទាំងអស់បានធ្វើការសម្របសម្រួលគ្នា ប៉ុន្តែពុំដឹងថាត្រូវរ៉ូវគ្នាដោយរបៀបណានោះឡើយ៕
ដោយ៖ Puthinews
Youtube Channel: Puthi News
Telegram Channel: Puthi News
Puthinews Android app: Puthi New