30 C
Phnom Penh
Saturday, July 27, 2024

ឡានកាមរីឆ្លាមត្រូវរថភ្លើងបុកខ្ទេច១ចំហៀងខណៈបើកឆ្លងផ្លូវដែក

ភ្នំពេញ៖ រថយន្តម៉ាកកាមរីឆ្លាម១គ្រឿងបានរងការខូចខាតខ្ទេ១ចំហៀងខ្លួនទាំងស្រុង ខណៈកំពុងបើកឆ្លងកាត់ផ្លូវដែកស្រាប់តែមានរថភ្លើង១ខ្សែទៅដល់ដែរនិងបុកពេញទំហឹងបណ្ដាលឲ្យខ្ទាតជាច្រើនម៉ែត្របោកផ្ទប់ជាមួយសសរដែកស្លាកលេខ១៧បាក់រាបដល់ដី ។ ដោឡែកអ្នកបើកបររថយន្តរូបនោះអត់មានរបួសនោះទេ គាត់បានអះអាងថារថភ្លើងអត់បានចុចសុីផ្លេទេ ទើបគាត់មិនបានដឹងថាមានរថភ្លើងមក ហើយក៏ត្រូវរថភ្លើងបុកបែបនេះតែម្ដង ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ នៅក្នុងភូមិសាក់ប្រយុទ្ធ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ ។

រថយន្តរងគ្រោះម៉ាកកាមរីឆ្លាមពណ៍ស្ករ ពាក់ស្លាកលេខបាត់ដំបង2A-2329 បើកបរដោយឈ្មោះឆោ ហុកសុីន ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរចិញ្ចឹមទា មានទីលំនៅភូមិស្វាយរលំ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្ដាល ។

ប្រជាពលរដ្ឋបាននិយាយថា នៅមុនពេលកើតហេតុគាត់បានឃើញរថយន្តរងគ្រោះបើកបរធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច លុះពេលទៅដល់ត្រង់ចំណុចកើតហេតុឆ្លងកាត់ផ្លូវដែក ។ ខណៈនោះស្រាប់តែមានរភ្លើង១ខ្សែបើកបរធ្វើដំណើរ ក្នុងទិសដៅពីត្បូងទៅជើងទៅដល់ ក៏បានបុករថយន្តពេញទំហឹងតែម្ដង ។ បណ្ដាលឲ្យរថយន្តខ្ទាតច្រើនម៉ែត្របោកផ្ទប់ជាមួយដែលសសរស្លាកលេខ១៧បាក់រាបដល់ដី   និងរងការខូចខាត១ចំហៀងខាងឆ្វេងទាំងស្រុងតែម្ដង។

ប្រជាពលរដ្ឋបាននិយាយទៀតថា ផ្លូវដែកនេះខ្សែភ្នំពេញបាត់ដំបង ហើយនៅត្រង់ចំណុចកើតហេតុនោះ ពំមានដាក់រនាំងសម្រាប់ទម្លាក់បិទផ្លូវការពារនៅពេលរថភ្លើងឆ្លងកាត់នោះទេ គឺមានតែស្លាកសញ្ញាតែប៉ុណ្ណោះ ។ ម្យ៉ាងទៀតរាល់ថ្ងៃពេលទៅដល់ជិតនោះរថភ្លើងចុចសុីផ្លេរហូត ប៉ុន្តែនៅថ្ងៃកើតហេតុ ពុំដឹងជាយ៉ាងម៉េចទេ ទើបអត់ចុចសុីផ្លេហើយក៏បុករថយន្តបង្កការខូចខាតបែបនេះ បន្ទាប់មករភ្លើងបានឈប់បន្តិចក៏បើកចេញទៅបាត់ដោយទុកតំណាងឲ្យនៅកន្លែងកើតហេតុ។

បុរសអ្នកបើកបររថយន្តបាននិយាយថា កាលពីថ្ងៃទី២២ ខែឧសភា គាត់បានបើករថយន្តចេញពីផ្ទះមករកទិញចំណីទាបន្ទាប់មកបានស្នាក់នៅផ្ទះបងប្អូន១យប់នៅបុរីមួយកន្លែងក្នុងសង្កាត់ស្នោរជិតកន្លែងកើតហេតុនោះដែរ ។ លុះព្រឹកឡើងបានបើករថយន្តចេញទៅផ្ទះនៅភូមិស្វាយរលំវិញ ហើយនៅពេលទៅជិតដល់ផ្លូវដែកមើលអត់ឃើញរថភ្លើងទេ ហើយរថភ្លើងក៏អត់សុីផ្លេដែរ ។ លុះពេលគាត់បើកឆ្លងផ្លូវដែក ស្រាប់តែរថភ្លើងទៅដល់បុកពេញំហឹងតែម្ដង ក្រោយពេលកើតហេតុរថភ្លើងបានឈប់ហើយអ្នកបើកបរបានប្រាប់គាត់ថា អត់បានចុចសុីផ្លេ ព្រមទាំងនិយាទៀតថា បើបងឯងបើកលឿនបន្តិចផុតបាត់ហើយ ។

ក្រោយពេលកើតហេតុនគរបាលខណ្ឌកំបូលបានចុះទៅកាន់ទីនោះពិនិត្យជាក់ស្ដែង ហើយម្ចាស់រថយន្តប្រុងយករថយន្តរបស់ខ្លួនទៅធ្វើការជួសជុលឡើងវិញដោយខ្លួនឯង ។ ប៉ុន្តែខាងតំណាងរថភ្លើងមិនព្រម និងបានស្នើសុំឲ្យនគរបាលនាំយករថយន្តទៅរក្សាទុករង់ចាំការដោះស្រាយនៅពេលក្រោយ៕

ដោយ៖ Puthinews

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi New

អានបន្ត

spot_img