31 C
Phnom Penh
Monday, November 11, 2024

ស.ស.យ.ក បន្តចុះអប់រំ ពលរដ្ឋក្នុងមូលដ្ឋាន ឱ្យប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺកូវីដ-១៩

ស្តាប់អត្ថបទជាសម្លេង

ភ្នំពេញ៖ ក្រុមគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជា ស.ស.យ.ក ប្រើគ្រប់វិធី និងមធ្យោបាយ នៅតាមមូលដ្ឋាននានា ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ សំដៅរំលឹកដាស់តឿន និងពញ្ញាក់ស្មារតី ដល់បងប្អូនប្រជាពលរដ្ឋរបស់យើងឱ្យបង្កើនស្មារតី និងមានការប្រុងប្រយ័ត្នខ្ពស់ជានិច្ច ចំពោះមហន្តរាយ ដែលអាចនឹងកើតមានឡើងចំពោះខ្លួនឯង គ្រួសារ និងសហគមន៍។

សមាជិក សមាជិកាសហភាពសហព័ន្ធយុវជនកម្ពុជា តាមបណ្ដារាជធានី ខេត្ត បានបន្តបេសកកម្មរបស់ខ្លួនក្នុងការចុះជួយដល់ប្រជាពលរដ្ឋ ដែលកំពុងតែជួបប្រទះការលំបាកក្នុងមូលដ្ឋានផ្សេងៗដោយផ្ទាល់ ដោយអនុវត្តយ៉ាងខ្ជាប់ខ្ជួន នូវវិធានសុខាភិបាល ជាពិសេសការអនុវត្ត ៣កុំ និង៣ការពារ សម្រាប់ខ្លួនឯង និងណែនាំប្រជាពលរដ្ឋ និងមហាជនទូទៅចូលរួមអនុវត្តផងដែរ។

យុវជនស្ម័គ្រចិត្តទាំងអស់ បានបំពេញបេសកកម្មយ៉ាងមមារញឹក នៅតាមមូលដ្ឋានគ្រប់ច្រកល្ហកក្នុងការងារផ្សព្វផ្សាយ ចូលរួមជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីបញ្ជ្រាបការយលដឹងដល់ស្រទាប់មហាជនអំពីការការពារខ្លួនពីការឆ្លងជំងឺកូវីដ-១៩ តាមមធ្យោបាយផ្សេងៗ ដូចជាការចែកខិតបណ្ណ ចងបដា ការចាក់បញ្ចាំងវីដេអូខ្លី និងសារអប់រំជាសំឡេងជាដើម។

សូមបញ្ជាក់ថា៖ សមាជិក សមាជិកាទាំងអស់ បានចុះធ្វើសកម្មភាពរហូតដល់ភូមិសាស្រ្តតំបន់ដាច់ស្រយ៉ាលនានា ដើម្បីបញ្ជ្រាបការយល់ដឹងបន្ថែម ដល់ប្រជាពលរដ្ឋ ក៏ដូចជាបង្កើនការប្រុងប្រយ័ត្ននៅក្នុងការរស់នៅទ្វេដង។ សកម្មភាពទាំងនោះ មិនកម្រិតត្រឹមតែយុទ្ធនាការប្រយុទ្ធ នឹងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ប៉ុណ្ណោះទេ។ សកម្មភាពសង្គមដូចជាការជួយសង្រ្គោះប្រជាពលរដ្ឋរងគ្រោះដោយគ្រោះធម្មជាតិនានា ការជួយសាងសង់ផ្ទះ ធ្វើផ្លូវលំ សកម្មភាពបរិស្ថាន ក៏ដូចជាបណ្តាអំពើល្អផ្សេងៗនៅតែបន្តមាន និងអនុវត្តជាប្រក្រតី។

បើទោះបីជាយ៉ាងណាក៏ដោយ គេឃើញថា ការគិតគូរ និងអនុវត្តនូវវិធានសុខាភិបាលទាំងឡាយ ត្រូវបានគោរពយ៉ាងម៉ឺងម៉ាត់ប្រកបដោយការប្រុងប្រយ័ត្នខ្ពស់បំផុត។ សហភាពសហព័ន្ធយុវជនកម្ពុជា ក៏សូមថ្លែងអំណរគុណជូនចំពោះសប្បុរសជននានាទាំងជាតិ និងអន្តរជាតិ ដែលបានចូលរួមចំណែក តបតាមការអំពាវនាវរបស់ ស.ស.យ.ក.៕

អត្ថបទ និងរូបភាពដោយ៖ Puthi News

អានបន្ត

spot_img
spot_img