30 C
Phnom Penh
Saturday, July 27, 2024

ស្លាប់០៤នាក់ ដោយជំងឺកូវីដ-១៩ ខណៈអត្រាឆ្លងប្រចាំថ្ងៃបានថយចុះមកនៅត្រឹម៤៣នាក់ នៅខេត្តបាត់ដំបង

ស្តាប់អត្ថបទជាសម្លេង

បាត់ដំបង៖ ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ អ្នកជំងឺកូវីដ-១៩ ចំនួន0៤នាក់ទៀតជាមនុស្សវ័យចំណាស់ ប្រុស0៣នាក់ និងស្រីម្នាក់ ត្រូវបានបាត់បង់ជីវិត ។  ករណីស្លាប់មនុស្សចំនួន0៤នាក់ក្នុង0១ថ្ងៃបែបនេះ គឺជាអត្រាស្លាប់ច្រើនបំផុតមិនធ្លាប់មានពីមុនមកសម្រាប់ខេត្តបាត់ដំបង ។

នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ នេះដែរ រដ្ឋបាលខេត្តបាត់ដំបង ក៏បានប្រកាសព័ត៌មានក្នុងការរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៤៣នាក់ទៀត ដែលតួលេខអត្រាឆ្លងថ្មីនេះបានធ្លាក់ចុះច្រើន បើប្រៀបធៀបនឹងរយៈពេលប៉ុន្មានថ្ងៃមុន ដែលមានចំនួនលើសពី៩០នាក់ទៅ១០០នាក់ក្នុង០១ថ្ងៃ ឯណោះ ។

ក្នុងករណីឆ្លងថ្មីនេះដែរ គឺភាគច្រើនជាអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ មានចំនួន៤១ នាក់ និងពលករមកពីប្រទេសថៃ មានចំនួន០២នាក់ ព្រមទាំងបានព្យាបាលឱ្យជាសះស្បើយមានចំនួន១១៤នាក់ថែមទៀតផង ។

សូមបញ្ជាក់ថា ចាប់តាំងពីមានការផ្ទុះឆ្លងជំងឺកូវីដ-១៩ រហូតមកដល់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១នេះ ខេត្តបាត់ដំបង មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ សរុបចំនួន៥ ៤១៨នាក់ បានព្យាបាលជាសះស្បើយចំនួន៤ ៥២៦នាក់ មានករណីស្លាប់ចំនួន៧២នាក់ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត និងតាមបណ្តាស្រុកនានា ក្នុងខេត្តបាត់ដំបង ចំនួន៨២០នាក់ ៕

អត្ថបទ និងរូបភាពដោយ៖ Puthi News

អានបន្ត

spot_img