31 C
Phnom Penh
Wednesday, November 6, 2024

ស្លាប់អ្នកបើកបរម្នាក់ គាបជាប់ក្នុងរថយន្ត និងបង្កឱ្យកកស្ទះចរាចរណ៍ នៅលើផ្លូវជាតិលេខ៤

ស្តាប់អត្ថបទជាសំឡេង

កំពង់ស្ពឺ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបណ្ដាលឱ្យអ្នកបើកបររថយន្តម្នាក់គាបជាប់ក្នុងរថយន្ត ខណៈ រថយន្តធំ ចំនួន  ០៤គ្រឿង បានបើកបុកតកន្ទុយគ្នា នៅលើកំណាត់ផ្លូវជាតិលេខ៤   នៅវេលាម៉ោង៤:៣០នាទីទៀបភ្លឺ ថ្ងៃទី១០  ខែតុលា  ឆ្នាំ២០២១   ស្ថិតនៅចំណុច ផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ៨២-៨៣ ភូមិទី១ ឃុំត្រែងត្រយឹង ខេត្តកំពង់ស្ពឺ។ នេះបើយោង តាមការឱ្យដឹងពីនាយកដ្ឋាន នគរបាលចរាចរណ៍  និងសណ្ដាប់ធ្នាប់សាធារណៈ។

ចំពោះករណីនេះ មន្ត្រីនគរបាលជំនាញស្រុកភ្នំស្រួច បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តធុនធំចំនួន៣គ្រឿង បើកបរបន្តគ្នា។ រថយន្តម៉ាកSterling ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3D0716 សណ្តោងរ៉ឺម៉ក ពាក់ស្លាកលេខ ភ្នំពេញ 4A8954  អ្នកបើកបរ មិនស្គាល់អត្តសញ្ញាណ បើកពីទិសខាងលិច ទៅខាងកើត លុះមកដល់ចំណុចខាងលើ បានរេចង្កូតទៅខាងឆ្វេងដៃ ទៅបុកជាមួយរថយន្តមួយគ្រឿង ម៉ាកFREIGHTER ពាក់ស្លាកលេខ ភ្នំពេញ3A1278 សណ្តោងរ៉ឺម៉ក ពាក់ស្លាកលេខ ព្រះសីហនុ 4A1651 បើកបរដោយឈ្មោះ ញ៉ាញ់ សារិ ភេទប្រុសអាយុ២៩ឆ្នាំ រស់នៅភូមិកុមារពេទ្យ ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បើកបរពីទិសខាងកើត ទៅខាងលិច។ ស្របពេលនោះ មានរថយន្តមួយគ្រឿង ម៉ាក HungHe ពណ៌ស ពាក់ស្លាកលេខភ្នំពេញ ក.4823ភព3 សណ្តោងរ៉ឺម៉ក ពាក់ស្លាកលេខ ភ្នំពេញ 4A7879 បើកបរពីទិសខាងកើតទៅខាងលិច អ្នកបើកបរ មិនស្គាល់អត្តសញ្ញាណបានបើកបុកពីក្រោយបន្តគ្នា បណ្តាលឱ្យអ្នកបើករថយន្ត HungHe ស្លាប់ គៀបជាប់ក្នុងកាប៊ីនរថយន្ត។

ប្រភពដដែល  បាបន្តថា  ដោយមានការណែនាំពីលោកឧត្តមសេនីយ៍ ឯក ហេង ចាន់ធារី  ប្រធាននាយកដ្ឋាន នគរបាល ចរាចរណ៍  និងសណ្ដាប់ ធ្នាប់សាធារណៈ បានក្រុមការងារល្បាត ត្រួតពិនិត្យចល័តផ្លូវជាតិលេខ៤  បានចុះជួយសម្រួល ចរាចរណ៍ និងរៀបចំ សណ្ដាប់ធ្នាប់ ក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍នេះ  ប៉ុន្តែអកុសល អ្នកបើកបររថយន្តម្នាក់  បានស្លាប់គាបជាប់ក្នុងរថយន្ត និងបណ្តាលឱ្យមានការកកស្ទះដល់អ្នកធ្វើដំណើរ យ៉ាងច្រើន៕

អត្ថបទ និងរូបភាពដោយ៖ Puthinews

អានបន្ត

spot_img
spot_img