30 C
Phnom Penh
Saturday, July 27, 2024

ស្រ្តីម៉េម៉ាយទីទ័លក្រគ្មានទីពឹងពីរគ្រួសារនៅខេត្តកំពង់ស្ពឺ ទទួលបានផ្ទះរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន

ស្តាប់អត្ថបទជាសម្លេង

កំពង់ស្ពឺ៖ ប្រធានគណកម្មាធិការសាខាកាកបាទក្រហមខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង បានដឹកនាំក្រុមការងារចុះជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាពលរដ្ឋងាយរងគ្រោះចំនួន ២៧គ្រួសារ ដែលរស់នៅក្នុងភូមិច្រាបក្រសាំង ឃុំជាំសង្កែ ស្រុកភ្នំស្រួច នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១។ ក្នុងឱកាសនោះក៏បានប្រគល់ផ្ទះចំនួនពីរខ្នងដែលជាអំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់គ្រួសារស្ត្រីម៉េម៉ាយទីទ័លក្រគ្មានទីពឹងចំនួន០២នាក់ ដែលមានកូនច្រើនក្នុងបន្ទុក។

ក្នុងឱកាសនោះ លោក វ៉ី សំណាង បានលើកឡើងថា ដោយស្ថិតក្នុងបរិបទកូវីដ-១៩ ប្រជាពលរដ្ឋបានជួបនូវការលំបាកក្នុងជីវភាព ព្រោះតែមិនអាចចេញទៅប្រកបមុខរបររកស៊ីទទួលទាននៅខាងក្រៅបាន។ ហេតុនេះហើយទើបធ្វើឱ្យគ្រួសារខ្លះត្រូវប្រឈមជាមួយកង្វះខាតផ្នែកជីវភាព ព្រោះតែបន្ទុកគ្រួសារច្រើន។ ក្រៅពីនេះ បញ្ហាប្រឈមផ្សេងៗ និងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានសម្រេចផ្តល់អំណោយមនុស្សធម៌ជាគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួនតាមរយៈសាខាកាកក្រហមខេត្តកំពង់ស្ពឺយកចែកជូនដើម្បីសម្រាលនូវបន្ទុកគ្រូសារដែលកំពុងប្រឈមនេះ។ អំណោយមនុស្សធម៌ថ្វីត្បិតមិនអាចបំពេញនូវតម្រូវការពិតមែន តែអាចសម្រាលនូវទុក្ខលំបាកបានមួយរយៈពេលទម្រាំស្ថានភាពជំងឺកូវីដ-១៩ បានធូរស្រាលប្រសើរឡើងវិញ។

លោកបញ្ជាក់ថា នេះជាការគិតគូយ៉ាងយកចិត្តទុកដាក់ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល តែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋក្រីក្រ ដែលមានទុក្ខលំបាកជនរងគ្រោះ ជនងាយរងគ្រោះគ្រប់ប្រភេទ ដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ ហើយមិនថាទីណា កន្លែងណា ចុងកាត់មាត់ញ៉ក ដាច់ស្រយាលយ៉ាងណាឱ្យតែជួបប្រទះនូវទុក្ខលំបាក កាកបាទក្រហមកម្ពុជាតែងតែមានវត្តមាននៅទីនោះជានិច្ចដោយមិនឱ្យបងប្អូនប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយអត់បាយនោះទេ៕

អត្ថបទ និងរូបភាពដោយ៖ Puthi News

អានបន្ត

spot_img