30 C
Phnom Penh
Saturday, July 27, 2024

ស្រវឹងស្រាខ្លាំងពេក បុរសម្នាក់បេីករថយន្តសេរីទំនើបធ្លាក់ចូលប្រឡាយលិចបាត់

ស្តាប់អត្ថបទជាសំឡេង

ភ្នំពេញ ៖ បុរសម្នាក់បានបេីកបររថយន្តទាំងស្ថានភាពស្រវឹងស្រា ហើយបានជ្រុលចង្កូតទៅបុករបាំងថ្មដែលដាក់បាំងប្រឡាយ ទឹកស្អុយបឹងត្របែក បណ្ដាលឱ្យធ្លាក់ទាំងរបាំងថ្ម និងរថយន្ត ចូលទៅក្នុងប្រឡាយទឹកស្អុយលិចរថយន្តបាត់។

ករណីបង្កការភ្ញាក់ផ្អេីលនេះ ប្រជាពលរដ្ឋបានចុះទៅជួយស្រង់អ្នកបើកបរចេញក្នុងរថយន្ត ទាន់ពេលវេលា កាលពីវេលាម៉ោង ១:២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី ២៣ ខែតុលា ឆ្នាំ ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ១០៥ ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ។

យោងតាមរបាយការពណ៍របស់សមត្ថកិច្ច បានឱ្យដឹងថា មុនពេលកេីតហេតុគេឃេីញរថយន្តបង្កម៉ាក Range Rover ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AT-8678 បេីកបរដោយបុរសម្នាក់ ធ្វេីដំណេីរតាមបណ្ដោយផ្លូវលេខ១០៥ ពីជេីងទៅត្បូងក្នុងល្បឿនលឿន ។ ខណៈមកដល់ចំណុចកេីតហេតុ ក៏ឃើញរថយន្តនេះរេចង្កូតមកខាងឆ្វេងដៃបុករបាំងថ្មដាក់បាំងប្រឡាយ បណ្ដាលឱ្យធ្លាក់ទាំងរបាំងថ្ម និងរថយន្ត បង្កចូលក្នុងប្រឡាយទឹកស្អុយ ព្រមទាំងធ្វេីឱ្យតៃកុងគាបជាប់ក្នុងរថយន្ត ហេីយត្រូវបានប្រជាពលរដ្ឋចុះទៅជួយស្រង់ និងជួយសង្គ្រោះទាន់ពេលវេលា រួចផុតពីគ្រោះថ្នាក់។

ក្រោយកើតហេតុតៃកុងរថយន្តបង្កត្រូវបានសមត្ថកិច្ចមូលដ្ឋានឃាត់ខ្លួនបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌចំការមន ដេីម្បីសួរនាំ ។

រីឯរថយន្តបង្កក៏ត្រូវសមត្ថកិច្ចទាក់ទងទៅរថយន្តស្ទួចឱ្យមកស្ទួចយកទៅរក្សាទុក រង់ចាំដោះស្រាយតាមច្បាប់ ៕


អត្ថបទ និងរូបភាពដោយ៖ Puthinews

Join Telegram group: ឯកសារចំណេះដឹងសាធារណៈជន

អានបន្ត

spot_img