26 C
Phnom Penh
Saturday, July 27, 2024

ស្នងនគរបាលខេត្តពោធិ៍សាត់ ស្នើសុំឱ្យពលរដ្ឋផ្តល់ព័ត៌មានឆាប់រហ័ស ដល់សមត្ថកិច្ចក្នុងករណីមានបទល្មើសក្នុងមូលដ្ឋាន

ស្តាប់អត្ថបទជាសម្លេង

ពោធិ៍សាត់៖ លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ ស្នើសុំឱ្យពលរដ្ឋគ្រប់ភូមិ ឃុំ សង្កាត់ទូទាំងខេត្ត បង្កើនស្មារតីចូលរួមសហការអនុវត្តគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព គឺផ្តល់ព័ត៌មានឆាប់រហ័សដល់សមត្ថកិច្ចដែលនៅជិតបំផុតក្នុងករណីមានបទល្មើសកើតឡើងក្នុងមូលដ្ឋាន ដូចជាបទល្មើសគ្រឿងញៀន ចោរលួច ឆក់ ប្លន់ ក្មេងទំនើង អំពើហឹង្សាក្នុងគ្រួសារ ព្រមទាំងបទល្មើសផ្សេងៗទៀត ដើម្បីឱ្យកម្លាំងសមត្ថកិច្ចចុះអន្តរាគមន៍ទប់ស្កាត់ និងបង្រាបទាន់ពេលវេលា។

លោកស្នងការបានស្នើសុំបែបនេះគឺនៅក្នុងឱកាស ដែលលោកបានចែកស្បៀងអាហារ និងថវិកាជូនដល់លោកយាយ លោកតាចាស់ជរា និងបងប្អូនប្រជាពលរដ្ឋជាង១០០គ្រួសារ ដែលកំពុងខ្វះខាត់ជីវភាពក្នុងកាល:ទេស:នៃជំងឺកូវីដ-១៩ នៅឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់ ដែលធ្វើឡើងនៅក្នុងបរិវេណវត្តថ្មីស្ថិតក្នុងឃុំអូរតាប៉ោងថ្ងៃទី១៤ខែកញ្ញាឆ្នាំ២០២១នេះ។

ទន្ទឹមនេះ លោកស្នងការបានក្រើនរំលឹកណែនាំដល់កងកម្លាំងនគរបាលប៉ុស្តិ៍ទាំងអស់ត្រូវបង្កើនភាពស្និទស្នាលរួសរាយរាក់ទាក់ព្រមទាំងផ្សព្វផ្សាយលេខទូរសព្ទទូលំទូលាយដល់ប្រជាពលរដ្ឋដើម្បីឱ្យពួកគាត់ងាយស្រួលទំនាក់ទំនងផ្តល់ព៌ត័មាន ។ ហើយជាមួយគ្នានេះក៏ត្រូវខិតខំផ្តល់សេវាសាធារណ:ជូនប្រជាពលរដ្ឋដោយមិនយកកំរៃក្រៅពីច្បាប់កំណត់ឡើង។

ចំពោះអំណោយដែលបានចែកជូនក្នុង១គ្រួសារទទូលបានអង្ករ មី ទឹកត្រី ទឹកស៊ីអ៊ីវ ទឹកបរិសុទ្ធនិងថវិកាចំនួន២ម៉ឺនរៀលនិងបានជួយឧបត្ដម្ភថវិកាសម្រាប់ជួសជុលផ្លូវលំនៅភូមិស្រះរុនចំនួន១លានរៀលនិងភូមិតាណៃចំនួន១លានរៀលផងដែរ។

លោកស្នងការ ក៏ថ្លែងអំណរគុណចំពោះក្រុមយុវជនស្រឡាញ់សន្តិភាពសាខាក្រុងពោធិ៍សាត់ដែលតែងចូលរួមជួយដល់ការងារមនុស្សធម៌ជាមួយស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់នាពេលនេះ។

លោកស្នងការសូមឱ្យបងប្អូនប្រជាពលរដ្ឋទៅពិនិត្យបញ្ជីឈ្មោះបោះឆ្នោតនៅតាមឃុំសង្កាត់របស់ខ្លូនដើម្បីត្រៀមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់នៅឆ្នាំ២០២២ខាងមុខនេះ។

នៅក្នុងឪកាសនោះលោកស្នងការបានដឹកនាំកម្លាំងចុះផ្សព្វផ្សាយអំពីវិធានការការពារជំងឺកូវីដ១៩ដល់បងប្អូនប្រជាពលរដ្ឋ និងអាជីវករតាមទីផ្សារនានាក្នុងស្រុកបាកានផងដែរ៕

ត្ថបទ និងរូបភាពដោយ៖ Puthi News

អានបន្ត

spot_img