ស្តាប់អត្ថបទជាសម្លេង
ខេត្តត្បូងឃ្មុំ៖ លោកឧត្តមសេនីយ៍ត្រី ម៉ុន មាគ៌ា ស្នងការនគរបាលខេត្តត្បូងឃ្មុំ បានប្រគល់ភារកិច្ចបណ្តោះអាសន្នជូនលោកវរសេនីយ៍ ជាតិ ម៉េងឡាយ ដោយបញ្ឈរជើង លោក លឿង រដ្ឋា អធិការស្រុកអូររាំងឪ ជាបណ្តោះអាសន្ន ដោយសារតែរឿងពុករលួយផ្ទៃក្នុង។ នេះបើយោងតាមលិខិតបង្គាប់ ស្តីពីប្រគល់ភារកិច្ចបណ្តោះអាសន្ន មន្ត្រីនគរបាលជាតិ របស់ស្នងការដ្ឋាននគរបាលខេត្តត្បូវឃ្មុំ។
ចំពោះករណីដកបញ្ឈរជើងលោកអធិការស្រុកអូររាំងឪបណ្តោះអាសន្ននេះ បន្ទាប់ពីកូនចៅដែលជាមន្ត្រីថ្នាក់ក្រោម បានកើតទុក្ខមិនសុខចិត្ត និងបានធ្វើការឡាយផ្ទាល់ដល់ក្នុងអធិការដ្ឋាននគរបាលស្រុកអូររាំងឪ និងបានទម្លាយរឿងរ៉ាវពាក់ព័ន្ធនឹងអំពើពុករលួយរបស់ លោក លឿង រដ្ឋា អធិការនគរបាលស្រុកអូររាំងឪថា បានជេរប្រមាថ រួមទាំងស៊ីលុយប្រាក់ខែចំនួន ៧០ម៉ឺនរៀល ជាថ្នូរឱ្យកូនចៅទៅបង្កើតមុខរបរនៅខាងក្រៅ។ ក្រៅពីនេះលោកអធិការបានរករឿងគាត់ចេញទៅរកស៊ីរត់តាក់ស៊ី ហើយក្នុងអំឡុងពេលនោះ គាត់បានសុំលោកអធិការ លឿង រដ្ឋា ចេញរត់តាក់ស៊ីនៅពេលព្រឹក ហើយនៅពេលថ្ងៃគាត់ចូលបម្រើការងារវិញ ព្រមទាំងបង់លុយឱ្យលោកលឿង រដ្ឋា ជាអធិការចំនួន ៧០ម៉ឺនរៀល ជារៀងរាល់ខែចូលអង្គភាពមិនដែលខានឡើយ ដោយពេលនោះលោកអធិការក៏បានអនុញ្ញាតផងដែរ។
ក្រោយមកទៀត គាត់ក៏បានកើតជំងឺកូវីដ-១៩ ហើយទំនងជាខ្លាចបែកការណ៍ ស្រាប់តែពេលនោះ លោក លឿង រដ្ឋា ដែលជាអធិការបានសរសេររបាយការណ៍ទៅលោកស្នងការថា រូបគាត់អសកម្មនឹងការងារទៅវិញ ហើយលោកស្នងការបានហៅគាត់ទៅដើម្បីទទួលពិន័យ តែគាត់មិនទាន់ទៅ ដោយកាត់ទៅធ្វើការសួរនាំឱ្យដឹងរឿងជាមុនសិន។ នៅពេលទៅសួរនាំនោះ ទើបមានការឡាយតាមហ្វេសបុកដែលនាំឱ្យបែកការណ៍នៅក្នុងរឿងនេះតែម្តង៕
អត្ថបទ និងរូបភាពដោយ៖ Puthi News