31 C
Phnom Penh
Sunday, October 6, 2024

ស្នងការនគរបាលខេត្តកំពត ព្រមានថតបង្ហាញមុខសាធារណៈចំពោះអ្នកល្មើសនឹងវិធានការណ៍របស់ក្រសួងសុខាភិបាល

ស្តាប់អត្ថបទជាសម្លេង

កំពត៖ ក្រោយបង្ក្រាបករណីការជួបជុំគ្នាផឹកស៊ី ច្រៀងខារ៉ាអូខេ ល្មើសនឹងវិធានការណ៍របស់ក្រសួងសុខាភិបាលចំនួនពីរករណីកាលពីយប់ថ្ងៃទី២៣ និងយប់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ នៅពីរទីតាំងផ្សេងគ្នាក្នុងក្រុងកំពតរួមមក នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានធ្វើការព្រមានថា ចាប់ពីយប់នេះតទៅបុគ្គលដែលល្មើសនឹងវិធានការណ៏របស់ក្រសួងសុខាភិបាល នឹងត្រូវថតបង្ហាញមុខជាសាធារណៈ ចំណែកម្ចាស់ទីតាំងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។

លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បានលើកឡើងថា ការធ្វើដូចនេះដើម្បីក្រើនរំលឹកដល់ប្រជាពលរដ្ឋក្នុងខេត្តកំពតទាំងអស់ កុំឱ្យបន្តល្មើសនឹងវិធានការណ៍របស់ក្រសួងសុខាភិបាល និងដើម្បីចូលរួមទប់ស្កាត់ និងបង្ការការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ខណៈបច្ចុប្បន្នមិនទាន់ថមថយនៅឡើយ។ ម្យ៉ាងទៀតការក្រើនរំលឹកនេះ ធ្វើឡើងក្រោយពីកម្លាំងសមត្ថកិច្ចបង្ក្រាបទីតាំង ខារ៉ាអូខេ និងភោជនីយដ្ឋានចំនួនពីរកន្លែងដែលបានបើកដំណើរការល្មើសនឹងវិធានការរបស់ក្រសួងសុខាភិបាល និងបានឃាត់ខ្លួនមនុស្សប្រុសស្រីជាង២០នាក់។

សូមបញ្ជាក់ថា សមត្ថកិច្ចបានចុះធ្វើប្រតិបត្តិការបង្ក្រាបនៅយប់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ នៅទីតាំងខារ៉ាអូខេមួយកន្លែងយីហោ ហាន់នី ស្ថិតក្នុងភូមិសុវណ្ណសាគរ សង្កាត់កំពង់កណ្តាល ក្រុងកំពត ខេត្តកំពត ដោយបានឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន១៧នាក់ និងយប់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ នៅខារ៉ាអូខេ និងភោជនីយដ្ឋាន វាសនា សប្បាយ សប្បាយ ស្ថិតក្នុងភូមិក្រាំង សង្កាត់ក្រាំងអំពិល ក្រុងកំពត ខេត្តកំពត ឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន០៧នាក់ ផងដែរ៕

ត្ថបទ និងរូបភាពដោយ៖ Puthi News

អានបន្ត

spot_img
spot_img