30 C
Phnom Penh
Saturday, July 27, 2024

ស្នងការនគរបាលខេត្តកំពត នឹងរៀបចំវេទិកា ដើម្បីចុះជួបប្រជាពលរដ្ឋ នៅតាមបណ្តាឃុំ-សង្កាត់ ចំនួន ៩៣ នៅទូទាំងខេត្តកំពត

ស្តាប់អត្ថបទជាសំឡេង

កំពត៖ ស្នងការនគរបាលខេត្ដកំពត បានប្រកាសថា នឹងរៀបចំវេទិកា ដើម្បីចុះជួបប្រជាពលរដ្ឋ នៅតាមបណ្តាឃុំ-សង្កាត់ ចំនួន៩៣ នៅទូទាំងខេត្តកំពត ដើម្បីស្វែងរកបញ្ហាផ្សេងៗ និងដោះស្រាយជូនពួកគាត់ ក្នុងពេលឆាប់ៗខាងមុខនេះ។ នេះបើយោងតាមការឱ្យដឹងពី លោកឧត្តមសេនីយ៍ ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការដ្ឋាននគរបាលខេត្តកំពត នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១។ 

ការចុះជួបប្រជាពលរដ្ឋ ដើម្បីស្វែងរកបញ្ហា និងដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋតាមបណ្តាឃុំ-សង្កាត់ ទាំង៩៣នេះ ដើម្បីធ្វើឱ្យគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព កាន់តែមានប្រសិទ្ធភាពខ្ពស់ថែមទៀត និងដើម្បីធានាបាននូវសុខសុវត្តិភាពជូនប្រជាពលរដ្ឋនៅទូទាំងខេត្ត។

ទន្ទឹមនឹងនេះដែរ លោកឧត្តមសេនីយ៍ បានតម្រូវឱ្យមានវត្តមានរបស់លោកមេប៉ុស្ត៍ទាំងអស់ តាមបណ្តាឃុំ-សង្កាត់ ចូលរួមក្នុងវេទិកា ព្រោះវេទិការនេះដឹកនាំដោយលោកស្នងការផ្ទាល់ និងជំនាញពាក់ព័ន្ធផ្សេងៗទៀត។ ក្នុងករណីលោកមេប៉ុស្តិ៍ មិនអាចយកបេះដូងពីប្រជាពលរដ្ឋក្នុងមូលដ្ឋានបាននោះទេ ស្មើរនឹងគ្មានការគាំទ្រពីប្រជាពលរដ្ឋ។ ដូច្នេះ ដំណោះស្រាយត្រូវយកអ្នកផ្សេងមកជំនួស៕

អត្ថបទ និងរូបភាពដោយ៖ Puthinews

អានបន្ត

spot_img