26 C
Phnom Penh
Sunday, October 2, 2022

ស្ថានីយប្រេងឥន្ធនៈ ០៤ទីតាំង នៅរាជធានីភ្នំពេញ និងខេត្តតាកែវ រកឃើញលក់សាំងមិនគ្រប់លីត្រ

ស្តាប់អត្ថបទជាសម្លេង

ភ្នំពេញ៖ មន្ត្រីជំនាញ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ(កបប) រាជធានីភំ្នពេញ បានចុះអង្កេត និងតាមដានតម្លៃប្រេងឥន្ធនៈនៅតាមស្ថានីយ/ដេប៉ូនានា បានរកឃើញចំនួន ០២ស្ថានីយ/ដេប៉ូ មានភាពមិនអនុលោម  ដែលបានប្រព្រឹត្តល្មើសនឹងច្បាប់ស្តីពី កិច្ចការពារអ្នកប្រើប្រាស់ និងត្រូវកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីអនុវត្តតាមច្បាប់។

សម្រាប់ខេត្តតាកែវ បានរកឃើញស្ថានីយ/ដេប៉ូចំនួន០២ទីតាំង ផងដែរ បានលក់ប្រេងជូនអតិថិជនក្នុងរង្វាស់រង្វាល់មិនគ្រប់ចំនួន។ បន្ទាប់ពីរកឃើញភាពមិនប្រក្រតី មន្ត្រី ក.ប.ប. បានធ្វើការពិន័យដល់ម្ចាស់សា្ថនីយទាំង ០២ទីតាំង ទៅតាមនីតិវិធីដែលមានចែងក្នុងច្បាប់ស្ដីពី កិច្ចការពារអ្នកប្រើប្រាស់។

ជាមួយគ្នានោះផងដែរ មន្ត្រី ក.ប.ប. ក៏បានធ្វើការណែនាំដល់ម្ចាស់ស្ថានីយទាំងអស់ឱ្យប្រកបអាជីវកម្មរបស់ខ្លួនដោយតម្លាភាព និងសមធម៌ ព្រមទាំងឈរលើស្មារតីសុចរិតភាព និងការទទួលខុសត្រូវ៕

អត្ថបទ និងរូបភាពដោយ៖ Puthi News

- Advertisement -spot_imgspot_img
- Advertisement -spot_imgspot_img

អានបន្ត