30 C
Phnom Penh
Saturday, July 27, 2024

ស្ថានីយជញ្ជីងអចល័ត ព្រែកហូរ រាជធានីភ្នំពេញ ដំណើរការសាកល្បងថ្លឹងរថយន្តដឹកលើសទម្ងន់ និងផាកពិន័យ

ស្តាប់អត្ថបទជាសម្លេង

ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូនបានឱ្យដឹងថា ក្រសួងបានដាក់ដំណើរការសាកល្បងស្ថានីយជញ្ជីងអចល័ត ព្រែកហូរ រាជធានីភ្នំពេញ  ចាប់ពីថ្ងៃទី១៨-៣១ ខែសីហា ឆ្នាំ២០២១ ខណៈដំណើរការផ្លូវការតាមបទបញ្ញាត្តិច្បាប់នឹងចាប់ផ្តើមពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១ តទៅ។ 

ក្រសួងសាធារណការ ឱ្យដឹងទៀតថា ការបើកឱ្យដំណើរការស្ថានីយជញ្ជីងអចល័ត ព្រែកហូរ រាជធានីភ្នំពេញនេះ ស្ថិតនៅលើកំណាត់ផ្លូវក្រវាត់ក្រុងទី២ ក្នុងភូមិបត្តាជី សង្កាត់ជើងឯក ខណ្ឌដង្ក រាជធានីភ្នំពេញ។ ដូច្នេះសូមសាធារណជន ក៏ដូចជាសមាគមដឹកជញ្ជូនទំនិញផ្លូវគោក សមាគមភ្នាក់ងារបញ្ជូនទំនិញកម្ពុជា ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន ម្ចាស់រថយន្តធុនធ្ងន់ អ្នកបើកបររថយន្តធុនធ្ងន់ និងអ្នកពាក់ព័ន្ធទាំងអស់ជ្រាបជាព័ត៌មាន។

 សូមបញ្ជាក់ថានៅក្នុងដំណើរការសាកល្បងស្ថានីយជញ្ជីងអចល័តព្រែកហូរ រាជធានីភ្នំពេញនេះដែរ ក្រុមការងារជញ្ជីងនឹងធ្វើការថ្លឹង និងផាកពិន័យចំពោះករណីមានការដឹកលើសទម្ងន់៕

ត្ថបទ និងរូបភាពដោយ៖ Puthi News

អានបន្ត

spot_img