30 C
Phnom Penh
Saturday, July 27, 2024

ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តសាកែវអន្តរាគមន៏ជួយពលករនិងអាជីវករនៅផ្សារ៉ងគ្លឿ

 

ស្តាប់អត្ថបទជាសម្លេង

ភ្នំពេញ៖ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តសាកែវ កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ ម្សិលមិញ បានអន្តរាគមន៍ ទៅនគរបាលអន្តោប្រវេសន៍ថៃនៅខេត្តសាកែវ និងអាជ្ញាធរពាក់ព័ន្ឋកម្ពុជា សម្របសម្រួល និងបញ្ជូនពលករខ្មែរដែលមេខ្យល់ដឹកមកពីតាមបណ្តាខេត្ត-ក្រុងនៃប្រទេសថៃយកមកទម្លាក់ ចោលនៅកន្លែងផ្សេងៗ ក្បែរស្ថានអគ្គកុងស៊ុលចំនួន១៤នាក់ ស្រី៦នាក់ និងកូនក្មេង៣នាក់ ឱ្យវិលត្រឡប់ទៅកម្ពុជាវិញ តាមច្រកទ្វារព្រំដែនអន្តរជាតិខ្លងលឹក(ប្រទេសថៃ) និងច្រកប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។

យោងតាមការប្រភពពីលោកកុយ គួងអ្នកនាំ ពាក្យក្រសួងការបរទេស បានឱ្យដឹងនៅថ្ងៃនេះ។

ស្ថិតនៅក្នុងឱកាសនោះដែរស្ថានអគ្គកុងស៊ុលកម្ពុជា នៅសាកែវបានបន្តរចុះទៅសំរួលដល់ក្រុមកម្មករអាជីវករ នៅផ្សារ៉ងគ្លឿ និងមកពីបណ្តារខេត្តនានាក្នុប្រទេសថៃបានមកប្រមូលផ្តុំគ្នាទាមទារត្រឡប់មកស្រុកខ្មែរវិញ។ ភាគច្រើនពួកគាត់បានម៉ៅរថយន្តពីតាមបណ្តារខេត្តយកមកទម្លាក់ចោលនៅពេលមកជិតដល់ផ្សាររ៉ងគ្លឿ។ ចំពោៈករណីនេះ លោកអគ្គកុងស៊ុលបានធ្វើការសម្របសម្រួលជា មួយអាជ្ញាធរខេត្ត និងសម្ថកិច្ចថៃបានការឯកភាព និងបានជួលរថយន្តដឹកកម្មករ និងពលករខាងលើមានចំនួន១៨៥នាក់(ស្រី្ត៨៧នាក់) និងអ្នកដែលរថយន្តតូចៗ ដឹកទម្លាក់ចោលមុខស្ថានអគ្គកុងស៊ុលពីបណ្តារខេត្តនាៗ ២៨នាក់ស្រី១០នាក់ សរុប២២៣នាក់នាំ ហើយដឹកបញ្ជូនពួកគាត់ចេញតាម ច្រកអូរបីជាន់ក្នុងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជយ័ ដើម្បីប្រគល់ជូនសម្ថកិច្ចខ្មែរយកពួកគាត់ទៅត្រួតពិនិត្យ និងធ្វើចត្តាឡីសក្ក័បន្តរ៕

ត្ថបទ និងរូបភាពដោយ៖ Puthi News

អានបន្ត

spot_img