30 C
Phnom Penh
Saturday, July 27, 2024

ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តសាកែវបានអំណោយដល់កម្មករខ្មែរចំនួន១២៨ គ្រួសារ

ស្តាប់អត្ថបទជាសំឡេង

ភ្នំពេញ៖ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តសាកែវ ប្រទេសថៃនៅថ្ងៃទី ២១ តុលា ២០២១
នេះ បានសហការជាមួយអាជ្ញាធរថៃនៃស្រុកគោកធ្យូង ខេត្តសាកែវ និងអង្គការការពារសិទ្ធិពលករ (Labour Protection Network -LPN) ចុះសួរសុខទុក្ខបងប្អូនកម្មករខ្មែរចំនួន១២៨គ្រួសារ នៅឃុំណុនម៉ាក់មុន ស្រុកគោកធ្យូង ខេត្តសាកែវ ព្រមទាំងបាននាំ យកអំណោយឧបត្ថម្ភមានដូចជា អង្ករ មីកញ្ចប់ ទឹកសុទ្ធ ទឹកត្រី ទឹកស៊ីអ៊ីវ ត្រីខកំប៉ុង ទឹកដោះគោ និងសម្ភារ:មួយចំនួនទៀត ចែកជូនដើម្បីជួយសំរាលទុក្ខលំបាករបស់ពួកគាត់ ដែលកំពុងទទួលរងផលប៉ះពាល់ដោយសារការរីករាលដាលជម្ងឺកូវីដ-១៩ និងជំនន់ទឹកភ្លៀង។


យោងតាមប្រភពពីលោក កុយ គួង អ្នកនាំពាក្យ ក្រសួងការបរទេស នៅថ្ងៃនេះ។
បន្ថែមពីនេះ ក្រុមការងារបានធ្វើការណែនាំអប់រំ និងក្រើនរំលឹកបន្ថែមដល់បងប្អូនកម្មករខ្មែរទាំង អស់ត្រូវថែទាំសុខភាពដើម្បីចៀសវាងការឆ្លងជម្ងឺកូវីដ-១៩ ដោយត្រូវពាក់ម៉ាស់ជាប្រចាំពេលចេញធ្វើដំណើរទៅក្រៅ ឧស្សាហ៍លាងដៃនឹងសាប៊ូអាកុល ឬជែល មិនត្រូវទៅកន្លែងណាដែលមានមនុស្សច្រើន ឬកន្លែងដែលមានខ្យល់ចេញចូលតិច និងអនុវត្តតាម វិធានការសុខាភិបាលថៃដែលអាជ្ញាធរថៃបានណែនាំ ព្រមទាំងហានិភ័យនៃការឆ្លងដែនចេញចូលកម្ពុជា-ថៃខុសច្បាស់៕

អត្ថបទ និងរូបភាពដោយ៖ Puthinews

អានបន្ត

spot_img