30 C
Phnom Penh
Saturday, July 27, 2024

ស្តេចប្រដាល់ Manny Pacquiao ប្រកាស ឈរឈ្មោះជាបេក្ខភាពប្រធានាធិបតីហ្វីលីពីន

ស្តេចប្រដាល់ហ្វីលីពីនលោក ម៉ានី ប៉ាក់គីអៅ (Manny Pacquiao) បាននិយាយកាលពីថ្ងៃអាទិត្យថា លោកនឹងឈរឈ្មោះជាបេក្ខភាពប្រធានាធិបតីហ្វីលីពីននៅក្នុងការបោះឆ្នោតនៅឆ្នាំក្រោយបន្ទាប់ពីមានការរិះគន់ប្រឆាំងនឹងអំពើពុករលួយនៅក្នុងជួររដ្ឋាភិបាល។

លោក ប៉ាក់គីអៅ (Pacquiao) បានទទួលយកការតែងតាំងពីសម្ព័ន្ធមិត្តនយោបាយរបស់គាត់ក្នុងគណបក្សកាន់អំណាច PDP-Laban ក្នុងរយៈពេលប៉ុន្មានថ្ងៃបន្ទាប់ពីក្រុមគូប្រជែងបានតែងតាំងលោក បុងហ្គោ (Bong Go) ដែលជាជំនួយការជាយូរឆ្នាំមកហើយរបស់លោកប្រធានាធិបតី ឌូតឺតេ (Duterte) ជាបេក្ខភាពប្រធានាធិបតី។

លោក ហ្គោ (Go) បានបដិសេធចំពោះការតែងតាំងនេះ ប៉ុន្តែជម្លោះរវាងក្រុមនយោបាយរបស់លោក ប៉ាក់គីអៅ (Pacquiao) និងលោក ឌូតឺតេ (Duterte) បានកើនឡើង។

ក្រុមគូប្រជែងក៏បានតែងតាំងលោក ឌូតឺតេ (Duterte) ឲ្យឈរឈ្មោះជាបេក្ខភាពអនុប្រធានាធិបតីផងដែរដែលសកម្មភាពនេះត្រូវបានក្រុមអ្នករិះគន់ចាត់ទុកថាជាឧបាយកលរបស់លោក ឌូតឺតេ ដើម្បីរក្សាអំណាច។

កើតចេញពីគ្រួសារក្រីក្រមួយនៅខេត្តភាគខាងត្បូងប្រទេសហ្វីលីពីន លោក ប៉ាក់គីអៅ (Pacquiao) បានចាប់ផ្តើមអាជីពជាកីឡាករប្រដាល់តាំងពីអាយុ១៦ឆ្នាំ និងទទួលបានទទួលបានប្រជាប្រិយភាពជាខ្លាំងដោយសារការផ្តួលគូប្រកួតដែលជាអ្នកប្រដាល់ល្បីៗ។

នៅក្នុងកិច្ចការនយោបាយ បន្ទាប់ពីជាប់ឆ្នោតជាសមាជិកសភា, លោក ប៉ាក់គីអៅ (Pacquiao) បានជាប់ឆ្នោតជាសមាជិកព្រឹទ្ធសភាហ្វីលីពីនកាលពីឆ្នាំ២០១៦៕ 

អត្ថបទ និងរូបភាពដោយ Puthinews

អានបន្ត

spot_img