26 C
Phnom Penh
Tuesday, February 7, 2023

ស៊ុយអែត ថាតួកគីទាមទារច្រើនពេក ជុំវិញដំណើរការចូលជាសមាជិក NATO

(ស្តុកខុល)៖ នាយករដ្ឋមន្ត្រីស៊ុយអែត បាននិយាយកាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅនេះថា ប្រទេសស៊ុយអែតមានទំនុកចិត្តថាប្រទេសតួកគី នឹងយល់ព្រមលើសំណើសុំ ចូលជាសមាជិកអង្គការណាតូ (NATO) ប៉ុន្តែនឹងមិនបំពេញតាមលក្ខខណ្ឌទាំងអស់ដែលទីក្រុងអង់ការ៉ាបានកំណត់នោះទេ។ នេះបើយោងតាមការដកស្រង់ផ្សាយចេញពី ទីភ្នាក់ងារសារព័ត៌មាន Reuters  នៅថ្ងៃចន្ទ ទី៩ ខែមករា ឆ្នាំ២០២៣។

ស៊ុយអែត និងហ្វាំងឡង់ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងត្រីភាគីជាមួយប្រទេសតួកគី កាលពីឆ្នាំ២០២២ ក្នុងគោលបំណងបញ្ចុះបញ្ចូលឱ្យទីក្រុងអង់ការ៉ា អនុម័តលើ សមាជិកភាពរបស់ពួកគេនៅក្នុងអង្គការណាតូ។

ក្នុងសន្និសីទមួយស្តីពីវិស័យការពារជាតិ នាយករដ្ឋមន្រ្តីស៊ុយអែត លោក អ៊ុលហ្វ គ្រីស្ទឺសសុន (Ulf Kristersson) បានគូសបញ្ជាក់ថា «ភាគីតួកគីបានទទួលស្គាល់នូវអ្វីដែល យើងបានធ្វើ និងសន្យាថានឹងធ្វើ ប៉ុន្តែអ្វីដែលពួកគេចង់បានអាចជាអ្វីដែលយើងមិនអាចធ្វើបាន ឬមិនចង់ផ្តល់ឲ្យពួកគេ។ យ៉ាងនេះក្តី ការទាមទារដែលស៊ុយអែតមិនអាច ឬមិនចង់បំពេញនោះគឺនៅក្រៅវិសាលភាពនៃអនុស្សរណៈត្រីភាគីខាងលើនេះ»។

គួរបញ្ជាក់ថា ស៊ុយអែត និងហ្វាំងឡង់ បានដាក់ពាក្យស្នើសុំចូលជាសមាជិកអង្គការណាតូ កាលពីខែឧសភា ឆ្នាំ២០២២ ដើម្បីឆ្លើយតបទៅនឹងការឈ្លានពានរបស់រុស្ស៊ីមកលើ អ៊ុយក្រែន ប៉ុន្តែតួកគីបានជំទាស់ និងចោទប្រកាន់ប្រទេសទាំងនោះថាកំពុងគាំទ្រដល់ក្រុមសកម្មប្រយុទ្ធ រួមទាំងមកពីគណបក្សពលករឃឺដ ដែលទីក្រុងអង់ការ៉ា ចាត់ទុកថាជា អង្គការភេរវករ៕

ដោយ៖ Puthinews

Telegram Channel: Puthi News

Puthinews Android app: Puthi News

Youtube Channel: Puthi News

- Advertisement -spot_imgspot_img
- Advertisement -spot_imgspot_img

អានបន្ត

spot_img
spot_imgspot_img