បន្ទាយមានជ័យ៖ សំណង់ពោធិ៍២ដើម ដែលក្រសួង ធនធានទឹក និងឧតុនិយមត្រូវបានកសាងអាចរួចរាល់នៅដើមឆ្នាំ២០២៣នេះ ដែលស្ថិតភូមិពោធិ៍ពីរដើម ឃុំរហាត់ទឹក ស្រុកមង្គលបូរី។
ជាក់ស្តែងនៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣នេះគេឃើញសកម្មភាពជាង កំពុងបន្ត ធ្វើសំណង់ ពោធិ៍ពីរដើមជាធម្មតា តែការកសាងឃើញជិតរួចរាល់ ហើយនៅតែសេសសល់ ការងារតិចតួច ស្ទើតែរួចរាល់ស្ទើតែទាំងស្រុងអាចដើមឆ្នាំ២០២៣នេះ និងរួចរាល់ទាំហងស្រុងអាចបើកដំណើរការ។
លោក ឡាយ សុធី អនុប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត បន្ទាយមានជ័យបានប្រាប់ថា៖ សំណង់ពោធិ៍ពីរដើម ដែលត្រូវបានកសាងថ្មីនេះ គឺកសាងដោយក្រសួងធន់ធានទឹក និងឧតុនិយម ដែលកសាងសំណង់ពោធិ៍ពីរដើម ជាសំណង់កណ្តាលស្វ័យប្រវត្តិ ដែលត្រូវបានកសាងនៅដើមឆ្នាំ២០២២ ហើយអាចរួចរាល់នៅដើមឆ្នាំ២០២៣ខាងមុខនេះ។


លោកបានបញ្ជាក់ថា៖ សំណង់ពោធិ៍ពីរដើមដែលកសាងថ្មីដែលជិតរួចរាល់នេះ ជាសំណង់ពាក់កណ្តាលស្វ័យប្រវត្តិ ដែលមានមុខទឹកធំអាចរំដោះទឹក បានលឿន និងបិតបើក សម្រាប់តម្រូវការទឹកលើវិស័យកសិកម្មនៅស្រុកមង្គលបូរីខេត្តបន្ទាយមានជ័យ ដើម្បីតម្រូវការចាំបាច់របស់ប្រជាកសិករសម្រាប់បង្កបង្កើនផលស្រូវ។


លោក ឡាយ សុធី បានបញ្ជាក់ថា៖ សំណង់ពោធិ៍ពីរដើម ដែលកសាងដោយក្រសួងធន់ធានទឹក និងឧតុនិយមដែលបានវ៉ៃសំណង់ចាស់ចោលព្រោះតូចចង្អៀតហើយកសាងសំណង់ថ្មីពាក់កណ្តាលស្វ័យប្រវត្តិ ដើម្បីតម្រូវការចាំបាច់ការបិតបើកទឹកជូនប្រជាពលរដ្ឋប្រើប្រាស់និងបង្កបង្កើតផល៕


ដោយ៖ Puthinews
Telegram Channel: Puthi News
Puthinews Android app: Puthi News
Youtube Channel: Puthi News