ពោធិ៍សាត់៖ បន្ទាប់ពីមានភ្លៀងធ្លាក់ជាប់ៗគ្នារយ:ពេល៤ ទៅ៥ថ្ងៃ នៅឯតំបន់ជួរភ្នំក្រវ៉ាញ បានធ្វើឲ្យស្ទឹងពោធិ៍សាត់កំពស់ទឹកហក់ឡើងខ្លាំង វេលាយប់ថ្ងៃសៅរ៍ទី១៦ រហូតដល់ព្រឹកថ្ងៃអាទិត្យ ទី១៧ខែតុលាឆ្មាំ២០២១នេះ ក្នុងកម្រិតកម្ពស់ពី១,៥០ម ទៅ២.៥០ម ក្នុងរយ:ពេលជិត១០ម៉ោង បើប្រៀធៀបទៅនិងស្ថានភាពទឹកស្ទឹង ២ទៅ៣ថ្ងៃមុន។
លោក កែវ វ័យ ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តពោធិ៍សាត់ បានឲ្យដឹងថា នៅព្រឹកអាទិត្យទី១៧ ខែតុលានេះ៖
– កម្ពស់ទឹកស្ទឹងវាលវែង=២,១៥ម កម្រិតប្រកាស់អាសន្ន៩,០០ម ។
– កម្ពស់ទឹកស្ទឹងក្រវ៉ាញ= ៣,១៦ម
កម្រិតប្រកាសអាសន្ន ៦,០០ម។
– កម្ពស់ទឹកស្ទឹងពោធិ៍សាត់=៤,៧២ម
កម្រិតប្រកាសអាសន្ន ៥,០០ម
តាមការព្យាករណ៍ស្ថានភាពទឹក នឹងអាចស្រកវិញ ក្នុងរយ:ពេល០៦ម៉ោង បើមិនមានភ្លៀងធ្លាក់បន្ថែម នៅឯតំបន់ជួរភ្នំក្រវ៉ាញទេនោះ។
ដោយពិនិត្យឃើញថានៅថ្ងៃនេះអាកាស ធាតុ ផ្ទៃមេឃអាប់អួរ ម្តងរាំងម្តងភ្លៀងស្ទើរគ្រប់តំបន់ពិសេសនៅស្រុកភ្នំក្រវ៉ាញនិងស្រុកវាលវែង ភ្លៀងនៅបន្តធ្លាក់ស្ថិតក្នុងស្ថានភាពបែបនេះ លោក ជាវ តាយ អភិបាលនៃគណអភិបាលខេត្ត សំណូម ពរបងប្អូនប្រជាពលរដ្ឋរស់នៅតាមតំបន់មួយចំនួន ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ពិសេសបងប្អូន ដែលមានលំនៅដ្ឋានតាមមាត់ជ្រោះ អូរ ក្នុងតំបន់ព្រៃភ្នំ និងបងប្អូនមានលំនៅដ្ឋានតាមដងស្ទឹងនានា ដូចជាស្រុកវាលវែង ស្រុកភ្នំក្រវ៉សញ ក្រុងពោធិ៍សាត់ និងស្រុកកណ្តៀងជាដើម ដែលអាចហ្នឹងកើតមានឡើងនៅជំនន់ទឹកភ្លៀងនេះ សូមមេត្តាប្រុងប្រយ័ត្នចំពោះកូនចៅ និងទ្រព្យសម្បត្តិនានាជៀងវាងគ្រោះថ្នាក់ ឬបាត់បង់ជាយថាហេតុដោយសារការធ្វេសប្រហែសរបស់យើង៕
អត្ថបទ និងរូបភាពដោយ៖ Puthinews