29 C
Phnom Penh
Saturday, December 14, 2024

សូមប្រុងប្រយ័ត្នអ្នករស់នៅតំបន់បឹងទន្លេសាប ! ជំងឺកូវីដ១៩ បានឆ្លងដល់សហគមន៍ នៅតំបន់បឹងទន្លេសាបហើយ

ស្តាប់អត្ថបទជាសម្លេង

បាត់ដំបង៖ បន្ទាប់ពីបានរកឃើញករណីវិជ្ជមានអ្នកឆ្លងវីរុសកូវីដ-១៩ ទៅលើអ្នកភូមិព្រៃចាស់ ដែលជាភូមិមួយក្នុងចំណោមភូមិនានារបស់ឃុំព្រៃចាស់ ស្ថិតក្នុងតំបន់ទន្លេសាប មានជំងឺកូវីដ-១៩ ជាច្រើននាក់រួចមក អាជ្ញាធរខេត្តបាត់ដំបង បានសម្រេចធ្វើការបិទខ្ទប់ទីតាំងភូមិព្រៃចាស់ នៃឃុំព្រៃចាស់ ស្រុកឯកភ្នំ ជាបណ្តោះអាសន្ន  រហូតដល់មានការសម្រេចជាថ្មី ។

អភិបាលស្រុកឯកភ្នំ លោក ម៉ិល សុផល នៅថ្ងៃទី២២ ខែសីហា  ឆ្នាំ២០២១ បានដឹកនាំក្រុមការងារមានគ្រូពេទ្យ កម្លាំងអធិការនគរបាលស្រុក អាជ្ញាធរឃុំព្រៃចាស់ ចុះអនុវត្តសេចក្តីសម្រេចរបស់រដ្ឋបាលខេត្ត បានបញ្ជាក់ថា ការបិទខ្ទប់ភូមិព្រៃចាស់ ត្រូវធ្វើឡើងចាប់ពីពេលនេះតទៅ ដោយមិនអនុញ្ញាតិឱ្យមានការចេញចូលបានឡើយ ។

លោកអភិបាលស្រុកឯកភ្នំ បានបន្តទៀតថា ក្នុងឱកាសនោះក្រុមការងារបានយកសំណាកអ្នកភូមិ ដែលមានការពាក់ព័ន្ធជាមួយអ្នកជំងឺ ចំនួន៥៤០នាក់ទៀត បានរកឃើញអ្នកមានវិជ្ជមានវីរុសកូវីដ-១៩ ចំនួន២៣នាក់ ក្នុងនោះ ស្រី១៤នាក់ ។

លោក ម៉ិល សុផល បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ បើមានការពាក់ព័ន្ធជាមួយអ្នកជំងឺកូវីដ-១៩ខាងលើ សូមប្រញ៉ាប់រួសរាន់យកសំណាកធ្វើតេស្តជាបន្ទាន់ ដើម្បីកុំឱ្យឆ្លងទៅក្នុងសហគមន៍បន្តទៀត និងត្រូវចូលរួមអនុវត្តតាមគោលការណ៍របស់រាជរដ្ឋាភិបាលកម្ពុជាគឺ៣កុំ ៣ការពារឱ្យបានជាប់ជាប្រចាំទើបខ្លួនយើង គ្រួសារ សហគមន៍ និងប្រទេសជាតិយើងឆ្លងផុតពីការឆ្លងជំងឺកូវីដ១៩ ៕

អត្ថបទ និងរូបភាពដោយ៖ Puthi News

អានបន្ត

spot_img
spot_img