ស្តាប់អត្ថបទជាសម្លេង
បាត់ដំបង៖ នៅព្រលប់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តបាត់ដំបង បានប្រកាសអត្តសញ្ញាណអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ ចំនួន៣នាក់ បន្ថែមទៀត ក្នុងនោះ ជាស្ត្រីចំនួន២នាក់ ដែលមានអាយុ៧៥ឆ្នាំម្នាក់ អាយុ៦៦ឆ្នាំម្នាក់ និងជាបុរសម្នាក់ មានអាយុ៨៥ឆ្នាំ ដែលធ្វើឱ្យចំនួនអ្នកស្លាប់នៅខេត្តបាត់ដំបង សរុបកើនដល់៥៨នាក់ ។
នៅក្នុងសេចក្តីប្រកាសបានបញ្ជាក់ថា ថ្ងៃនេះបានរកឃើញវិជ្ជមានអ្នកឆ្លងថ្មី ចំនួន៦៤នាក់ទៀត ក្នុងនោះពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ចំនួន៥០នាក់ និងពលករមកពីប្រទេសថៃចំនួន១៤នាក់ ព្រមទាំងបានព្យាបាលជាសះស្បើយ ចំនួន១៣៥នាក់ផងដែរ ។
សូមបញ្ជាក់ថា ចាប់តាំងពីមានការផ្ទុះឆ្លងជំងឺកូវីដ១៩ រហូតមកដល់នឹងល្ងាចថ្ងៃទី១៤ ខែសីហានេះ ខេត្តបាត់ដំបង មានអ្នកវិជ្ជមានជំងឺកូវីដ១៩ សរុបចំនួន ៤ ៥៩២នាក់ បានព្យាបាលជាសះស្បើយចំនួន ៣ ១២១ នាក់ មានករណីស្លាប់ចំនួន៥៨នាក់ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត និងតាមបណ្តាស្រុកនានា ក្នុងខេត្តបាត់ដំបង ចំនួន ១ ៤១៣នាក់ ៕
អត្ថបទ និងរូបភាព Puthi news