30 C
Phnom Penh
Tuesday, October 8, 2024

សូមបន្តអនុវត្ត៣កុំ៣ការពារ ! ព្រះសង្ឃគង់នៅវត្តខ្នាចរមាសស្រុកបវេលខេត្តបាត់ដំបងចំនួន១៣៥អង្គក្នុងនោះព្រះសង្ឍចំនួន៥៧អង្គ បានឆ្លងកូវីដ១៩

ស្តាប់អត្ថបទជាសំឡេង

បាត់ដំបង៖ ត្រឹមរយៈពេលប៉ុន្មានថ្ងៃពោលចាប់ពីបិណ្ឌទី១រហូតមកដល់នឹងពេលនេះស្ថានភាពនៃការផ្ទុះជំងឺកូវីដ១៩ បានកក្រើកឡើងនៅតាមទីអារាមវត្តមួយចំនួនបណ្តាលឱ្យព្រះសង្ឃ បានឆ្លងវីរុសកូវីដ១៩ជាបន្តបន្ទាប់ ជាក់ស្តែងព្រះសង្ឃ នៅវត្តខ្នាចរមាស ស្ថិតក្នុងភូមិខ្នាចរមាស ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង ត្រូវបានមន្ត្រីជំនាញរបស់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបាត់ដំបង រកឃើញវិជ្ជមានជំងឺកូវីដ១៩ ចំនួន៥៧ អង្គ ក្នុងចំណោមព្រះសង្ឃចំនួន១៣៥អង្គ បន្ទាប់ពីបានយកសំណាកធ្វើតេស្តរហ័សរួចមក ដែលបច្ចុប្បន្នទីអារាមវត្តខ្នាចរមាស នេះ ត្រូវបានអាជ្ញាធរខេត្តបាត់ដំបង សម្រេចធ្វើការបិទខ្ទប់ជាបណ្តោះអាសន្ន រហូតដល់មានការសម្រេចជាថ្មី ។

សូមបញ្ជាក់ថា រហូតមកដល់នឹងពេលនេះ មន្ត្រីជំនាញបានយកសំណាកលើព្រះសង្ឃគង់នៅវត្តខ្នាចរមាស សរុបទាំងអស់ចំនួន១៣៥អង្គ បានរកឃើញអង្គវិជ្ជមានជំងឺកូវីដ១៩ ចំនួន៥៧អង្គ ហើយព្រះសង្ឃ ដែលបានរកឃើញវិជ្ជមានជំងឺកូវីដ-១៩ នឹងត្រូវគង់ព្យាបាល ក្នុងមណ្ឌលព្យាបាលវត្តខ្នាចរមាសតែម្តង ដោយមានក្រុមគ្រូពេទ្យរបស់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបាត់ដំបង នៅប្រចាំការផ្ទាល់នៅទីនោះ។

ក្នុងឱកាសនៃការចុះពិនិត្យតំបន់បិទខ្ទប់នៃវត្តខ្នាចរមាស អភិបាលខេត្តបាត់ដំបង លោក ងួន រតនៈ បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋ ក៏ដូចពុទ្ធបរិស័ទ និងតាជី ដូនជី ដែលមានការពាក់ព័ន្ធ ប៉ះពាល់ផ្ទាល់ឬប្រយោល សូមតាមដានពិនិត្យសុខភាពខ្លួនឯង និងយកសំណាក នៅមណ្ឌលចត្តាឡីស័កនៅអនុវិទ្យាល័យបវេលសាមគ្គី ដើម្បីកុំឱ្យមានការចម្លងជំងឺកូវីដ១៩នេះកាន់តែច្រើននៅក្នុងសហគមន៍ ហើយសូមបន្តការប្រុងប្រយ័ត្នឱ្យបានខ្ពស់វិធានការណ៍សុវត្ថិភាព៣កុំ ៣ការពារ។

លោក អភិបាលខេត្ត និងក្រុមការងារទាំងអស់ បាននាំមកនូវគ្រឿងបរិក្ខា មានអង្ករ ភេសជ្ជៈ និងបច្ច័យចំនួន២លានរៀល យកទៅប្រគេនដល់ព្រះសង្ឃ ក្នុងវត្តខ្នាចរមាស ទៅតាមបរិបទកូវីដ ដើម្បីទ្រទ្រង់វត្ត ក្នុងឱកាសបុណ្យកាន់បិណ្ឌនេះផងដែរ និងបានផ្តាំផ្ញើដល់ចុងភៅ សូមឲ្យមានការប្រុងប្រយ័ត្ន នៅពេលប្រគេនចង្ហាន់ដល់ព្រះសង្ឃ ដែលមានវិជ្ជមានកូវិដ-១៩ ៕នៅឡើយទេ៕

អត្ថបទ និងរូបភាពដោយ៖ Puthi News

អានបន្ត

spot_img
spot_img