29 C
Phnom Penh
Saturday, December 14, 2024

សូមចូលរួមសោកស្ដាយ! ជីវិតមនុស្ស០២នាក់ទៀត ត្រូវបានបាត់បង់ ដោយសារជំងឺកូវីដ-១៩ ខណៈអ្នកឆ្លងថ្មីចំនួន៧៧នាក់ នៅខេត្តបាត់ដំបង

ស្តាប់អត្ថបទជាសម្លេង

បាត់ដំបង៖ នៅព្រលប់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តបាត់ដំបង បានធ្វើការប្រកាសជាផ្លូវការអត្តសញ្ញាណអ្នកជំងឺកូវីដ-១៩ ជាស្ត្រី ចំនួន0២នាក់បន្ថែមទៀត ត្រូវបានបាត់បង់ជីវិត ម្នាក់មានអាយុ៧៧ឆ្នាំ និងម្នាក់ទៀត មានអាយុ៨៩ឆ្នាំ មានទីលំនៅ ក្នុងក្រុងបាត់ដំបង ខេត្តបាត់ដំបង ដោយបានយកទៅបូជាតាមបច្ចេកទេសវេជ្ជសាស្ត្រសុខាភិបាលរួចរាល់ហើយ ។

ក្នុងសេចក្តីប្រកាសរបស់រដ្ឋបាលខេត្តបាត់ដំបង បានបញ្ជាក់ដែរថា នៅថ្ងៃនេះមន្ត្រីជំនាញរបស់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបាត់ដំបង បានរកឃើញថ្មីអ្នកវិជ្ជមានវីរុសកូវីដ-១៩ ចំនួន៧៧នាក់បន្ថែមទៀត ក្នុងនោះជាអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ចំនួន៦៦នាក់ ក្រៅពីនោះគឺជាពលករមកពីប្រទេសថៃ មានចំនួន១១នាក់ ហើយមន្ត្រីជំនាញសុខាភិបាល ក៏បានព្យាបាលអ្នកជំងឺកូវីដ-១៩ ឱ្យជាសះស្បើយចំនួន៩២នាក់ថែមទៀត ។

សូមបញ្ជាក់ថា ចាប់តាំងពីមានការផ្ទុះឆ្លងជំងឺកូវីដ-១៩ រហូតមកដល់ថ្ងៃទី២២ ខែសីហា នេះខេត្តបាត់ដំបង មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ សរុបចំនួន ៥ ២៨២នាក់ បានព្យាបាលជាសះស្បើយចំនួន ៤ ២៨១នាក់ មានករណីស្លាប់ចំនួន៦៧នាក់ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត និងតាមបណ្តាស្រុកនានា ក្នុងខេត្តបាត់ដំបង ចំនួន៩៣៤នាក់៕

ត្ថបទ និងរូបភាពដោយ៖ Puthi News

អានបន្ត

spot_img
spot_img