30 C
Phnom Penh
Saturday, July 27, 2024

សូមកុំភ្លេចខ្លួន !! ខេត្តបាត់ដំបងមានករណីស្លាប់ចំនួន០២នាក់ទៀតហើយ ខណៈអ្នកឆ្លងថ្មីចំនួន៩៤នាក់

ស្តាប់អត្ថបទជាសម្លេង

បាត់ដំបង៖ រដ្ឋបាលខេត្តបាត់ដំបង នៅព្រលប់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១នេះ បានប្រកាសអត្តសញ្ញាណអ្នកជំងឺកូវីដ-១៩ ចំនួន០២នាក់ ថែមទៀត ដែលត្រូវបានបាត់បង់ជីវិត ។

យោងតាមសេចក្តីប្រកាសបានបញ្ជាក់ទៀតថា សពអ្នកជំងឺគឺជាស្ត្រីទាំង០២នាក់ ម្នាក់មានអាយុ៦១ និងម្នាក់ទៀតមានអាយុ៧៣ឆ្នាំ ជាអ្នករស់នៅឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង និងត្រូវយកទៅបូជាតាមបច្ចេកទេសសុខាភិបាលហើយ ។

នៅថ្ងៃនេះដែរ មន្ត្រីជំនាញសុខាភិបាល បានរកឃើញថ្មី អ្នកវិជ្ជមានឆ្លងវីរុសកូវីដ-១៩ ចំនួន៩៤នាក់ បន្ថែមទៀត ក្នុងនោះពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ មានដល់៩២នាក់ និងមានពលករមកពីប្រទេសថៃចំនួនតែ០២នាក់ប៉ុណ្ណោះ ព្រមទាំងបានព្យាបាលជាសះស្បើយចំនួន១១៨នាក់ផងដែរ ។

សូមបញ្ជាក់ថា ចាប់តាំងពីមានការផ្ទុះឆ្លងជំងឺកូវីដ-១៩ រហូតមកដល់នឹងថ្ងៃទី១៩ ខែសីហា នេះខេត្តបាត់ដំបង មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ សរុបចំនួន ៥ ០១០នាក់ បានព្យាបាលជាសះស្បើយចំនួន ៣ ៨៤៨នាក់ មានករណីស្លាប់ចំនួន៦៣នាក់ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត និងតាមបណ្តាស្រុកនានា ក្នុងខេត្តបាត់ដំបង ចំនួន ១ ០៩៩ នាក់ ៕

អត្ថបទ និងរូបភាពដោយ៖ Puthi News

អានបន្ត

spot_img