31 C
Phnom Penh
Saturday, July 27, 2024

សាលាដំបូងកោះហៅ លោកនគរបាលផ្កាយមួយម្នាក់ជាលើកទី២ ពាក់ព័ន្ធពីបទឆរបោកប្រាក់ចំនួន២.៦៥០០ដុល្លារថ្លៃរត់ការចូលក្របខណ្ឌរដ្ឋ

ភ្នំពេញ ៖ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាកោះ ជាលើកទី២ ដើម្បីហៅលោកឧត្តមសេនីយ៍ត្រីនគរបាលម្នាក់ ឱ្យចូលខ្លួនបំភ្លឺ ពាក់ព័ន្ធនឹងបណ្តឹងចោទពីបទឆរបោកប្រាក់ចំនួន២.៦៥០០ដុល្លារសហរដ្ឋអាមេរិកជាថ្នូរថ្លៃរត់ការចូលក្រមខណ្ឌនគរបាលជាតិ។

លោកផ្កាយ១ខាងលើមានឈ្មោះ កែវ រ័ត្នមុនី ភេទប្រុស កើតនៅឆ្នាំ១៩៨២ មាន តួនាទីជាអនុប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធីនៃអគ្គនាយកដ្ឋាន អន្តោប្រវេសន៍ក្រសួងមហាផ្ទៃ មានអសយដ្ឋានផ្ទះលេខ១០C,១២E0E1ផ្លូវលេខ២៧១ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

យោងតាមដីកាកោះ ជាលើកទី២ អយ្យការអមសាលា ដំបូងរាជធានីភ្នំពេញបានឲ្យដឹងថា យើងសេង ម៉េងស្រ៊ុន តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញអញ្ជើញឈ្មោះ កែវ រ័ត្នមុនី ភេទប្រុសកើតនៅឆ្នាំ១៩៨២ មានអសយដ្ឋានផ្ទះលេខ ១០C,១២E0E1 ផ្លូវលេខ ២៧១ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ អោយចូលមកកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ (ជាន់ទី៥ បន្ទប់«ព») នៅថ្ងៃទី២៨ខែកុម្ភះ ឆ្នាំ ២០២៣ វេលាម៉ោង៩ព្រឹក ដើម្បីបំភ្លឺពីដំណើររឿងពាក់ព័ន្ធបណ្តឹងពីបទ ឆរបោក ។

សូមជម្រាបថា កាលពីកំឡុង ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី កែវ រ័ត្នមុនី ដែលមានតួនាទីជាអនុប្រធាននាយកដ្ឋានស៊ើបអង្កេតនិងអនុវត្តនីតិវិធី(ន៧)នៃអគ្គនាយកដ្ឋាន អន្តោប្រវេសន៍
ក្រសួងមហាផ្ទៃ បានអះអាងថា ខ្លួន មានសិទ្ធិសម្រេចរើសក្របខណ្ឌនគរបាលជាតិហើយ បានលួងលោមនិងបញ្ចុះបញ្ចូល បុរសម្នាក់ ដែលជាអ្នកស្គាល់គ្នា អោយចូលក្របខណ្ឌនគរបាលជាតិ ដោយបានពាក់ស័ក្ត២ ថែមទៀត។
តាមព័ត៌មានឱ្យទៀតថា លោកឧត្តមសេនីយ៍ត្រីកែវ រ័ត្នមុនី បានធានាអះអាងថា គាត់រត់ការបានជោគជ័យ ព្រោះខ្លួនស្គាល់ស្និទជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់របស់ក្រសួងមហាផ្ទៃ ដែលមានសិទ្ធិសម្រេច។នៅក្នុងនោះតម្រូវ អោយប្រគល់ប្រាក់ចំនួន២៦៥០០ដុល្លារ តាម ABAជាថ្នូរថ្លៃរត់ការចូលក្រមខណ្ឌនគរបាលជាតិនោះ៕

ដោយ៖ Puthinew

Telegram Channel: Puthi News

Puthinews Android app: Puthi News

Youtube Channel: Puthi News

អានបន្ត

spot_img