31 C
Phnom Penh
Wednesday, November 6, 2024

សាលាខេត្តស្ទឹងត្រែងបានសម្រេចបញ្ចប់ការបិទខ្ទប់ក្រុងនៅយប់នេះ!

ស្តាប់អត្ថបទជាសម្លេង

ខេត្តស្ទឹងត្រែង៖  លោកម៉ុម  សារឿន  អភិបាលខេត្តស្ទឹងត្រែងបានចេញសេចក្តីម្រេច  ស្តីពីការបើកក្រុងស្ទឹងត្រែងទាំងមូលឱ្យដំណើរការវិញនៅយប់ថ្ងៃទី៣១  ខែសីហា  ឆ្នាំ២០២១  នៅម៉ោង២៣និង៥៩នាទី  តទៅ។ 

ក្នុងសេចក្តីសម្រេចបន្តថា   រដ្ឋបាលខេត្តនៅផ្អាកបណ្តោះអាសន្នសកម្មភាពមុខរបរ និងអាជីវកម្មមួយចំនួននៅឡើយ  ដូចជាក្លិបកម្សាន្តគ្រប់ប្រភេទ   រមណីយដ្ឋាន  និងសួនកម្សាន្តនានា   អាជីវកម្មម៉ាស្សា  ហាងលក់គ្រឿងស្រវឹងគ្រប់ប្រភេទ  ខ្លឹបហាត់ប្រាណ  ទីតៃងលេងកីឡា គ្រប់ប្រភេទ   ទីតាំងជួបជុំមនុស្សច្រើន   ដែលសកម្មភាពទាំងអស់ខាងលើខុសទៅនឹងវិធានការសុវត្ថិភាពសុខាភិបាល   ផ្អាករហូតដល់ជូនដំណឹងនៅពេលក្រោយ។ 

សូមបញ្ជាក់ថា  ក្រុងស្ទឹងត្រែងត្រូវបានបិទខ្ទប់ទាំងស្រុងអស់រយ:ពេល១៤ថ្ងៃ   ដោយសារតែវីរុសកូវីដ-១៩ និងវីរុសបំប្លែងថ្មីDelta  បានរីករាលដាលក្នុងសហគមន៍។ 

បើតាមទិន្នន័យគិតត្រឹមម៉ោង៥:០០នាទី  ថ្ងៃទី៣១  ខែសីហា  ឆ្នាំ២០២១នេះ  ខេត្តស្ទឹងត្រែងមានអ្នកកើតវីរុសកូវីដ-១៩សរុប ១០១២នាក់   ក្នុងនោះប្រភេទDelta៩៥ នាក់ និងស្លាប់ចំនួន១១នាក់ផងដែរ៕

អត្ថបទ និងរូបភាពដោយ៖ Puthi News

អានបន្ត

spot_img
spot_img