30 C
Phnom Penh
Saturday, July 27, 2024

សាលក្រម សាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសម្រេចដាក់ពន្ធធនារក្រុមជួយដូរគ្រឿងញៀនចំនួន២នាក់ រយៈពេល ២៥ឆ្នាំ និងម្នាក់ទៀតរយៈពេល៣ឆ្នាំ

ភ្នំពេញ៖ ប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ បានប្រកាសសាលក្រមក្នុងសំណុំរឿងជូញដូរគ្រឿងញៀនប្រមាណជាជិត ២គីឡូក្រាម ដោយផ្ដន្ទាទោសដាក់ពន្ធនាគារក្រុមជួយដូរគ្រឿងញៀនចំនួន៣នាក់ ក្នុងនោះពីរនាក់រយៈពេល២៥ឆ្នាំ និងម្នាក់ទៀតរយៈពេល៣ឆ្នាំ។

ជនជាប់ចោទទាំង ៣នាក់៖ ទី១.ឈ្មោះ ដេវីដ វីនសែន ភេទប្រុស អាយុ ៤៨ឆ្នាំ ជនជាតិ នីហ្សេរីយ៉ា និងទី២.ឈ្មោះ ម៉ាតធ្យូ ដេវីដសេមផល ភេទប្រុស អាយុ ៤០ឆ្នាំ ជនជាតិអាមេរិក ត្រូវបានតុលាការផ្ដន្ទាទោសដាក់ពន្ធនាគារក្នងម្នាក់ៗរយៈពេល២៥ឆ្នាំ និងពិន័យជាប្រាក់ចំនួន ៤០លានរៀល។ ចំណែកជនជាប់ចោទទី៣.ឈ្មោះ ធៀម តុលា ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ ត្រូវបានតុលាការផ្ដន្ទាទោស៣ឆ្នាំ និងពិន័យជាប្រាក់ចំនួន៤លានរៀល អ្នកទាំង៣ ជាប់ចោទពីបទដឹកជញ្ជូន រក្សាទុក និងជូញដូរដោយខុសច្បាប់នៅសារធាតុញៀន។

គួររំឭកថា កាលពីថ្ងៃទី៥-៦ ខែកុម្ភ: ឆ្នាំ២០២១កន្លងទៅ កម្លាំងជំនាញ ក៨ នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរគ្រឿងញៀនទ្រង់ទ្រាយធំចំនួន៣ទីតាំង៖ គឺនៅចំណុចគល់ស្ពានជ្រោយចង្វារក្បែរង្វង់មូលបាយ័ន ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ , នៅចំណុចមុខផ្សារដេប៉ូ ផ្លូវនិរុស ក្នុងសង្កាត់ផ្សារដេប៉េ២ ខណ្ឌទួលគោករាជធានីភ្នពេញ, និង នៅចំណុចផ្លូវលេខ៥ ក្នុងបូរីពិភពថ្មី(ចំការដូង) សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ជាលទ្ធផលសមត្ថកិច្ចជំនាញ បានឃាត់ខ្លួនក្រុមជនជាប់ចោទទាំង ៣នាក់ខាងលើ និងដកហូតវត្ថុតាងជាគ្រឿងញៀនប្រភេទ មេតំហ្វេតាមីន (ម៉ាទឹកកក) ជាង ១គីឡូក្រាម និងគ្រឿងញៀនប្រភេទនីមេតាហ្សេប៉ាម ជាង៣០០ក្រាម៕

ដោយ៖ Puthinews

Telegram Channel: Puthi News

Puthinews Android app: Puthi News

Youtube Channel: Puthi News

អានបន្ត

spot_img