27 C
Phnom Penh
Saturday, May 21, 2022

សារៈមន្ទីរជាតិ អបអរសាទរខួបលើកទី៦ដែលអង្គការយូណេស្កូបញ្ចូលល្បែងទាញព្រ័ត្រទៅក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីរបស់មនុស្សជាតិ

ស្តាប់អត្ថបទជាសំឡេង

ភ្នំពេញ៖ សារៈមន្ទីរជាតិកម្ពុជា អបអរសាទរខួបលើកទី៦ នៃការដាក់បញ្ចូលល្បែងទាញព្រ័ត្រទៅក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីរបស់មនុស្សជាតិនៃអង្គការយូណេស្កូ កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៥ ហើយនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១ មានរយៈពេល៦ឆ្នាំហើយ។

សូមបញ្ជាក់ថា ល្បែងទាញព្រ័ត្រ ជាល្បែងពេញនិយមមួយដែលប្រជាពលរដ្ឋខ្មែរនិយមលេងក្នុងពិធីផ្សេងៗដើម្បីបង្ហាញពីស្មារតីសាមគ្គីភាពជាធ្លុងមួយក្នុងការដណ្ដើមជ័យជំនះទៅលើគូប្រកួតរបស់ខ្លួន។ ល្បែងដ៏មានប្រជាប្រិយភាពនេះ មានទំនាក់ទំនងនឹងវប្បធម៌ ប្រពៃណីខ្មែរតាំងពីបុរាណកាលមក ដោយផ្អែកលើភ័ស្តុតាងដែលមានតម្លៃជាប្រវត្តិសាស្ត្រដូចជា ចម្លាក់នៅលើប្រាង្គប្រាសាទនានា ជាពិសេសនៅលើផ្ដែរប្រាសាទ។ សារមន្ទីរជាតិកម្ពុជាមានដាក់តាំងផ្ដែរពីសម័យអង្គរមួយដែលមកពីស្រុករំដួល ខេត្តស្វាយរៀង បង្ហាញពីពួកទេវៈ និងពួកអសុរៈ ចង់បានទឹកអម្រឹតបានរួមគ្នាកូរសមុទ្រទឹកដោះ អស់រយៈពេលប្រហែល ១០០០ឆ្នាំ ហើយលេចចេញមកនៅរតនៈសម្បត្តិជាច្រើនឥតគណនា ក្នុងនោះមានព្រះនាងលក្សីផងដែរ។ ព្រឹត្តិការណ៍នេះមានលក្ខណៈស្រដៀងនឹងល្បែងទាញព្រ័ត្ររបស់ខ្មែរដែរ។

បច្ចុប្បន្ន ប្រជាពលរដ្ឋខ្មែរតែងថែរក្សា និងអភិរក្សល្បែងនេះរហូតមក តាមរយៈការលេងក្នុងពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ក៏ដូចជាក្នុងកិច្ចពិធីបុណ្យសាសនា នានានៅតាមវត្តអារាម ជាដើម៕


អត្ថបទ និងរូបភាពដោយ៖ Puntinews

Join Telegram group: ឯកសារចំណេះដឹងសាធារណៈជន

- Advertisement -spot_imgspot_img

អានបន្ត