31 C
Phnom Penh
Thursday, November 28, 2024

សាខាកាកបាទក្រហមខេត្តព្រះសីហនុ ចុះផ្សព្វផ្សាយស្ដីពីវិធានការ ការពារជំងឺកូវីដ-១៩ នៅតាមទីវត្តអារាមទូទាំងខេត្ត

ស្តាប់អត្ថបទជាសម្លេង

ខេត្តព្រះសីហនុ៖ ទន្ទឹមនឹងសេចក្តីសម្រេចស្តីពីការ ផ្អាកការរៀបចំពិធីបុណ្យកាន់បិណ្ឌនឹង ភ្ជុំបិណ្ឌដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺខូវីដ-១៩ របស់រាជរដ្ឋាភិបាលកម្ពុជានេះដែរ ថ្មីៗនេះសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ចុះអប់រំផ្សព្វផ្សាយ រួមទាំងចងបដា ចែកម៉ាស និងខិតប័ណ្ណជូនដល់ពុទ្ធបរិស័ទចំណុះជើងវត្ត ដែលបានអញ្ជើញចូលរួមកាន់បិណ្ឌ នៅតាមវត្តអារាមទូទាំងខេត្តព្រះសីហនុ ដោយមានការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខភាពបងប្អូនប្រជាពលរដ្ឋ ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ។

ក្នុងឱកាសនោះផងដែរមន្ត្រីក្រុមប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ បានផ្សព្វផ្សាយអំពីវិធីកាត់បន្ថយហានិភ័យការឆ្លងជំងឺកូវីដ-១៩ ដើម្បីពង្រឹងការទប់ស្កាត់ចម្លងក្នុងសហគមន៍លើកកម្ពស់ការផ្លាស់ប្តូរទម្លាប់ ត្រូវមានអនាម័យបន្តជាប់ជាប្រចាំ ដោយលាងសំអាតដៃ ឱ្យបានញឹកញាប់ជាមួយសាប៊ូ ឬអាកុល ជែល ហើយត្រូវពាក់ម៉ាស ឬក្រមាឱ្យបានជាប់ជានិច្ច និងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ព្រមទាំងអនុវត្តតាមអនុសាសន៍ ដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាគឺ ៣ ការពារ ៣កុំ ឱ្យបានខ្ជាប់ខ្ជួន។

ទន្ទឹមនឹងនេះមន្ត្រីក្រុមប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ សូមអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋ និងពុទ្ធបរិស័ទទាំងអស់ ត្រូវចូលរួមចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ឱ្យបានគ្រប់ៗគ្នា ទើបយើងចូលរួមកាត់ផ្តាច់ឫសគល់នៃការឆ្លងរីករាលដាលជំងឺដ៏កាចសាហាវនេះបាន៕

អត្ថបទ និងរូបភាពដោយ៖ Puthinews

អានបន្ត

spot_img
spot_img