26 C
Phnom Penh
Saturday, July 27, 2024

សហភាពអឺរ៉ុប និងទីក្រុងប៉េកាំង ឆ្ពោះទៅរកការប៉ះទង្គិចគ្នាជុំវិញវិបត្តិកូវីដ-១៩ របស់ចិន

(ប្រ៊ុចសែល)៖ សហភាពអឺរ៉ុបបានអះអាងកាលពីថ្ងៃអង្គារថា ខ្លួនបានផ្តល់ជំនួយដល់ប្រទេសចិនក្នុងការដោះស្រាយវិបត្តិកូវីដ-១៩ របស់ខ្លួន រួមទាំងការបរិច្ចាគវ៉ាក់សាំង ខណៈដែលប្លុកនេះស្វែងរកការសម្របសម្រួលពីរបៀប ដែលអាជ្ញាធរគួរតែធ្វើការតេស្តកូវីដ-១៩ លើអ្នកដំណើរដែលចូលមកពីប្រទេសចិន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី០៣ ខែមករា ឆ្នាំ២០២៣។

អ្នកនាំពាក្យរដ្ឋាភិបាលចិន លោកស្រី Mao Ning បាននិយាយថា ការផ្តល់ជូនពីសហភាពអឺរ៉ុប រួមទាំងការបរិច្ចាគថ្នាំវ៉ាក់សាំង ត្រូវបានបដិសេធ ដោយសង្កត់ធ្ងន់ថាស្ថានភាពកូវីដ-១៩ នៅទីក្រុងប៉េកាំង «ស្ថិតក្រោមការគ្រប់គ្រង» ហើយការផ្គត់ផ្គង់ផ្នែកវេជ្ជសាស្រ្តក៏មិនខ្វះខាតដែរ។

នៅពេលដែលប្លុកសមាជិក ២៧ប្រទេសកំពុងខិតទៅជិតការដាក់កម្រិតមួយចំនួន លើអ្នកដំណើរពីប្រទេសចិន ទីក្រុងប៉េកាំងបានបង្ហាញយ៉ាងច្បាស់នូវអ្វីដែលខ្លួននឹងចាត់វិធានការឆ្លើយតបវិញ។

ជាក់ស្តែងនៅថ្ងៃអង្គារនេះ ប្រទេសចិនបានចេញមុខរិះគន់ចំពោះ គោលការណ៍តម្រូវធ្វើតេស្តរកជំងឺកូវីដ១៩ ដែលត្រូវបានកំណត់ ដោយប្រទេសមួយចំនួន សម្រាប់អ្នកដំណើរចេញពីទឹកដីរបស់ចិន ឆ្ពោះទៅក្រៅប្រទេស ហើយទន្ទឹមគ្នានេះទីក្រុងប៉េកាំង ក៏បានព្រមានថា ខ្លួនអាចនឹងចាត់វិធានការឆ្លើយតបផងដែរ៕

ដោយ៖ Puthinews

Telegram Channel: Puthi News

Puthinews Android app: Puthi News

Youtube Channel: Puthi News

អានបន្ត

spot_img