30 C
Phnom Penh
Saturday, July 27, 2024

សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ធំលក់ផ្លែមៀនខេត្តប៉ៃលិន និងខេត្តបាត់ដំបង

ស្តាប់អត្ថបទជាសម្លេង

កំពង់ធំ៖ រសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ធំលក់ផ្លែមៀនខេត្តប៉ៃលិន និងខេត្តបាត់ដំបង ជូនបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តកំពង់ធំចំនួន១៥តោន ដោយលក់ក្នុង១គីឡូក្រាមតម្លៃ១ ៩០០រៀលប៉ុណ្ណោះ។

ក្រុមយុវជនស.ស.យ.ក. បានប្រាប់ថា ដោយសា របញ្ហាកូវីដ-១៩ មិនត្រឹមតែកង្វះទីផ្សារប៉ុណ្ណោះទេ ផ្លែមៀនប៉ៃលិនបាត់ដំបងបានជន់ជោរ នៃរដូវប្រមូលផលហើយភ្លៀងធ្លាក់ជារៀងរាល់ថ្ងៃផង ធ្វើឱ្យប្រជាកសិករមិនអាចប្រមូលផលទាន់ពេលវេលា។ កម្លាំងអង្គរក្ស និងកម្លាំងយោធភូមិភាគ៥ ចូលរួមជួយបេះជួយដឹកយ៉ាងយកចិត្តទុកដាក់បំផុតទើបអាចយកលក់ឱ្យបងប្អូនតាមខេត្តមួយចំនួនក្នុងតម្លៃទាបបាន។  នេះជាយុទ្ធនាការដ៏ត្រចះត្រចង់ របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន និងសម្ដេចកិត្តព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុន សែន។  ទាំងកសិករដែលលក់ផ្លែមៀនប៉ៃលិន មៀនបាត់ដំបង និងទាំងប្រជាជនដែលទិញទាំងអស់បានសាទរយ៉ាងខ្លាំងចំពោះយុទ្ធនាការនេះ។ 

បងប្អូនប្រជាពលរដ្ឋក្នុងខេត្តកំពង់ធំពិតជាមានក្ដីរំភើប និងកក់ក្ដៅបំផុត  នៅពេលឃើញការសាមគ្គីដ៏រឹងមាំ  របស់សប្បុរសជនប្រជាជាតិខ្មែរយើង  និងបានគាំទ្រផ្លែមៀនប៉ៃលិន និងមៀនបាត់ដំបង យ៉ាងច្រើនកុះករ  ។ ព្រមទាំងរក្សានូវ (៣កុំ ៣ការពារ)តាមការណែនាំរបស់ក្រសួងសុខាភិបាលដើម្បីជៀសផុតពីការឆ្លងជំងឺកូវីដ-១៩៕

ត្ថបទ និងរូបភាពដោយ៖ Puthi News

អានបន្ត

spot_img