26 C
Phnom Penh
Saturday, July 27, 2024

សហគ្រាសធុនតូចបំផុត តូច និងមធ្យម នៅឥណ្ឌូនេស៊ី ១៤លានមូលដ្ឋាន ចាប់ផ្តើមប្រើប្រាស់កម្មវិធីពាណិជ្ជកម្មអេឡិចត្រូនិក

ស្តាប់អត្ថបទជាសម្លេង

ចាការតា៖ យោងតាមទិន្នន័យរបស់សមាគមពាណិជ្ជកម្មអេឡិចត្រូនិកឥណ្ឌូនេស៊ី បានឱ្យដឹងថា គិតត្រឹមខែសីហា ឆ្នាំ២០២១នេះ សហគ្រាសធុនតូចបំផុត ធុនតូច និងមធ្យម (MSMEs) នៅប្រទេសឥណ្ឌូនេស៊ី ចំនួនជាង១៤លានមូលដ្ឋាន ដែលស្មើនឹង២២ភាគរយនៃចំនួនសរុបនៅទូទាំងប្រទេស បានចាប់ផ្តើមប្រើប្រាស់កម្មវិធីពាណិជ្ជកម្មអេឡិចត្រូនិក។ 

សារព័ត៌មានក្នុងស្រុកឥណ្ឌូនេស៊ី បានរាយការណ៍ថា លទ្ធផលនេះ ត្រូវបានក្រសួងពាណិជ្ជកម្មឥណ្ឌូនេស៊ីចាត់ទុកថា ជាដំណើរជោគជ័យមួយរបស់ខ្លួន នៃគោលដៅធ្វើសមាហរណកម្មសហគ្រាស MSMEs ប្រមាណ៣០លានមូលដ្ឋាន ទៅក្នុងប្រព័ន្ធអេកូឡូស៊ីឌីជីថលនៅឆ្នាំ ២០២៤។

MSMEs គឺជាសសរស្តម្ភសំខាន់បំផុតនៅក្នុងសេដ្ឋកិច្ចរបស់ប្រទេសឥណ្ឌូនេស៊ី។ ចំនួនសហគ្រាសធុនតូចបំផុត ធុនតូច និងមធ្យមបានឈានដល់ ៦៤,២លានមូលដ្ឋាន ជាមួយនឹងការរួមចំណែករបស់ផលិតផលក្នុងស្រុកសរុប (GDP) ចំនួន ៦១,០៧ភាគរយ។ 

ទោះយ៉ាងណាការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិករបស់សហគ្រាស MSMEs នៅប្រទេសឥណ្ឌូនេស៊ី នៅតែមានកម្រិតទាបនៅឡើយ។

រដ្ឋាភិបាលឥណ្ឌូនេស៊ី បានធ្វើយុទ្ធនាការចលនាមោទនៈភាពជាតិផលិតផលឥណ្ឌូនេស៊ី នៅខែឧសភាឆ្នាំ២០២០ ក្នុងគោលបំណងជំរុញឌីជីថល MSMEs និងដើម្បីលើកទឹកចិត្តម៉ាកយីហោជាតិនៃផលិតផលរបស់ MSMEs ឈានមុខគេនៅក្នុងទីផ្សារក្នុងស្រុក។

រដ្ឋាភិបាលឥណ្ឌនេស៊ី កំពុងជំរុញឱ្យ MSMEs ប្រើប្រព័ន្ធផ្សព្វផ្សាយសង្គមជាដំណើរការឆ្ពោះទៅរកថ្នាលពាណិជ្ជកម្មតាមប្រព័ន្ធអ៊ីនធឺណែតដ៏ធំមួយ ខណៈដែលពួកគេកំពុងខិតខំកែលម្អគុណភាពផលិតផលរបស់ខ្លួន ដើម្បីប្រកួតប្រជែងនៅក្នុងប្រទេស ក៏ដូចជានៅលើទីផ្សារអន្តរជាតិ៕

ត្ថបទ និងរូបភាពដោយ៖ Puthi News

អានបន្ត

spot_img